ឥណ្ឌូនេស៊ីចាត់ទុកខែមេសា ជាខែក្តៅបំផុត មិនធ្លាប់មានក្នុងពេល ៤ទសវត្សរ៍

ហ្ស៊ាការតា៖ មន្ត្រីទីភ្នាក់ងារឧតុនិយមជាន់ខ្ពស់ពីររូបបាននិយាយនៅថ្ងៃពុធនេះថា ឥណ្ឌូនេស៊ីបានជួបប្រទះខែមេសា ជាខែក្តៅបំផុតមិនធ្លាប់មានក្នុងរយៈពេលជាង ៤ទសវត្សរ៍ ដែលបណ្តាលឱ្យប៉ះពាល់ដល់ការរស់នៅរបស់ប្រជាជន សិស្ស និងកសិករ ព្រមទាំងដំណាំរាប់រយហិកតា។

រលកកំដៅក្តៅខ្លាំងបានបង្កការបំផ្លិចបំផ្លាញនៅតំបន់អាស៊ី ចាប់ពីប្រទេសឥណ្ឌាដល់ហ្វីលីពីនក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ ដែលបណ្តាលឱ្យមានអ្នកស្លាប់ដោយសារជំងឺដាច់សរសៃឈាមខួរក្បាល ការបិទសាលារៀន និងការអធិស្ឋានសុំទឹកភ្លៀងជាដើម។

ប្រធានមជ្ឈមណ្ឌលព័ត៌មានអាកាសធាតុ នៃទីភ្នាក់ងារឧតុនិយម និងភូគព្ភសាស្ត្រ (BMKG) ឥណ្ឌូនេស៊ី លោក Achmad Fachri Radjab បាននិយាយថា សីតុណ្ហភាពខ្យល់ជាមធ្យមក្នុងខែមេសា ឆ្នាំ២០២៤ គឺខ្ពស់បំផុត បើធៀបនឹងខែមេសា កាលពីឆ្នាំ១៩៨១ ដល់ឆ្នាំ២០២៣ ការឡើងកម្តៅនេះបានបង្កបញ្ហាជាច្រើននៅទូទាំងតំបន់អាស៊ី។

តួយ៉ាង សីតុណ្ហភាពក្តៅខ្លាំងបានបំផ្លិចបំផ្លាញតំបន់អាស៊ី ចាប់ពីប្រទេសឥណ្ឌាដល់ហ្វីលីពីនក្នុងពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ ធ្វើឱ្យមានអ្នកស្លាប់ដោយសារជំងឺដាច់សរសៃឈាមខួរក្បាល និងការបិទសាលារៀន។
ប្រជាជននៅអាស៊ីខាងត្បូង និងអាស៊ីអាគ្នេយ៍ គិតចាប់ពីមីយ៉ាន់ម៉ា រហូតដល់ហ្វីលីពីន បានទទួលរងការវាយប្រហារពីរលកកំដៅដ៏ក្តៅកាលពីខែមុន។

ការកត់ត្រាការកើនឡើងសីតុណ្ហភាពជាង ១០០លើក ត្រូវបានធ្វើឡើងនៅទូទាំងប្រទេសវៀតណាមនៅក្នុងខែមេសាឆ្នាំនេះ ខណៈដែលប្រទេសបង់ក្លាដែស និងមីយ៉ាន់ម៉ាក៏បានជួបប្រទះនូវកំណត់ត្រាអាកាសធាតុក្តៅខ្លាំងនៅក្នុងខែមេសាដូចគ្នាផងដែរ៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner