ជនសង្ស័យ ៥៦នាក់ត្រូវបានឃាត់ខ្លួន ក្នុងប្រតិបត្តិការ បង្ក្រាប បទល្មើស គ្រឿងញៀនទូទាំងប្រទេសចំនួន ២៣ករណី ថ្ងៃទី៩ ខែឧសភា

ភ្នំពេញ៖ យោងតាមរបាយការណ៍ របស់អគ្គស្នងការដ្ឋាននគបាលជាតិបានឲ្យដឹងថា ជនសង្ស័យចំនួន ៥៦នាក់ ត្រូវបានសមត្ថកិច្ចជំនាញធ្វេីការឃាត់ខ្លួន ក្នុងប្រតិបត្តិការ បង្ក្រាបបទល្មើសគ្រឿងញៀនចំនួន ២៣ករណី ទូទាំងប្រទេស នៅថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៤។

ក្នុងចំណោមជនសង្ស័យចំនួន ៥៦នាក់ រួមមាន ជួញដូរ ២ករណី ឃាត់ ៥នាក់ស្រី ១នាក់ ដឹកជញ្ជូន រក្សាទុក ១៦ករណី ឃាត់ ៣០នាក់ស្រី ៦នាក់ ប្រើប្រាស់ ៤ករណី ឃាត់ ២១នាក់ស្រី ៦នាក់ វត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី០៩ ខែឧសភា រួមមាន មេតំហ្វេតាមីន(Ice)ស្មើ១០៤,០៤ក្រាម។ កេតាមីន(Ke)ស្មើ ១២៥,៤៣ក្រាម។
កញ្ឆា ស្មើ ១,៥១ក្រាម។ លទ្ធផលខាងលើ ១២អង្គភាពបានចូលរួមបង្ក្រាប ៕

ប្រភព ៖ អគ្គស្នងការដ្ឋាននគបាលជាតិ

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner