គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ចេញសេចក្តីថ្លែងការណ៍ «ការផ្សព្វផ្សាយព័ត៌មាន គ្រប់ជ្រុងជ្រោយ គឺជាការធានានូវសិទ្ធិទទួលព័ត៌មាន»

ភ្នំពេញ៖ អ្នកនាំពាក្យរបស់គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា (គ.ស.ម.ក.) មានការ សោកស្តាយនិងខកចិត្ត ជាខ្លាំងចំពោះបណ្តាញសារព័ត៌មានមួយចំនួនតូច ដែលបាន លើកយកការសម្តែងនូវកង្វល់របស់តំណាង ប្រទេសមួយចំនួនតូច ក្នុងកិច្ចប្រជុំនៃការ ពិនិត្យ របាយការណ៍ពិនិត្យឡើងវិញជាសកលតាមកាលកំណត់ (UPR) ជុំទី៤ របស់ ប្រទេសកម្ពុជា មកធ្វើការវាយតម្លៃពីស្ថានភាពសិទ្ធិមនុស្សជារួមក្នុងប្រទេសកម្ពុជា ។

អ្នកនាំពាក្យ របស់ គ.ស.ម.ក. មានភាពចាំបាច់ក្នុងការបកស្រាយបំភ្លឺដូចខាងក្រោម ៖

១. យន្តការពិនិត្យឡើងវិញជាសកលតាមកាលកំណត់ (UPR) ជាយន្តការមួយ ដែល មាន គោលបំណង ចែករំលែកនូវការអនុវត្តល្អៗ បទពិសោធល្អៗ និងបញ្ហាប្រឈមផ្សេងៗ ឬជា វេទិកាសម្រាប់ការសិក្សា រៀនសូត្រពីគ្នាទៅវិញទៅមកក្នុងនាមជាសមាជិក អង្គការ សហប្រជាជាតិ ក្នុងន័យធ្វើឱ្យមានវឌ្ឍនភាព ជាសកលលើវិស័យសិទ្ធិមនុស្ស។ ពោលគឺ មិនមែនជាវេទិកាសម្រាប់វាយប្រហារ រិះគន់ ដាក់សម្ពាធ ឬ បណ្តុះបង្អាប់លើផ្នែកសិទ្ធិ មនុស្សនោះទេ ។

២. ក្នុងការពិនិត្យរបាយការណ៍ UPR ជុំទី៤ របស់កម្ពុជា មានប្រទេសចូលរួម ពិនិត្យ ចំនួន ១០០ ក្នុងនោះមានប្រទេសចំនួន ៧៧ បានកោតសរសើរ កិច្ចខិតខំ របស់ប្រទេស កម្ពុជាក្នុងការលើកកម្ពស់ និងការ ការពារសិទ្ធិមនុស្ស ហើយប្រទេសចំនួន២៣ ដែល បាន បង្ហាញនូវកង្វល់លើបញ្ហាមួយចំនួន ដោយកង្វល់ ទាំងនោះមិនមានមូលដ្ឋានច្បាស់ លាស់ បង្កប់ចេតនានយោបាយ និងមិនយល់ ឬធ្វើមិនយល់ពីស្ថានភាព ពិតជាក់ស្តែង ក្នុងប្រទេសកម្ពុជា ហើយក្នុងចំណោមប្រទេស២៣នោះ មានប្រទេសចំនួន១៣ ក៏មាន ការបង្ហាញនូវកង្វល់ផង និងកោតសរសើរប្រទេសកម្ពុជាផងដែរ។

ផ្ទុយទៅវិញ ប្រទេស ដ៏ច្រើនលើសលុបដទៃ ទៀតសុទ្ធតែបានសម្តែងនូវការសាទរចំពោះសមិទ្ធផល ជាច្រើន ដែលកម្ពុជាសម្រេចបាន និងបានផ្តល់ជា អនុសាសន៍ជាការលើកទឹកចិត្តឱ្យកម្ពុជាបន្ត កិច្ច ខិតខំប្រឹងប្រែងបន្ថែមទៀត។ ការទទួលបានការសាទរពីប្រទេស ដ៏ច្រើនបែបនេះ ជាភស្តុតាងមិនអាចប្រកែកបាន ដែលបង្ហាញថា ដំណើរនៃការដឹកនាំនិងកសាង ប្រទេស កម្ពុជា កំពុងស្ថិតនៅលើផ្លូវមួយដ៏ត្រឹមត្រូវ ដែលអ្នកសារព័ត៌មានមិនគួរណា មើលរំលង ឡើយ។ ជាក់ស្តែង ក្រោយ វិបត្តិដែលបង្កដោយជំងឺកូវីដ-១៩ និងបញ្ហាសកលផ្សេងៗ សេដ្ឋ កិច្ច កម្ពុជា មានការរីកចម្រើនយ៉ាងឆាប់រហ័ស ជាលំដាប់ ដែលជាមូលដ្ឋានធានា បាន នូវការអនុវត្ត និងប្រើប្រាស់សិទ្ធិសេរីភាពរបស់ពលរដ្ឋកាន់តែប្រសើរឡើង ។

៣. អនុសាសន៍ទាំងអស់ដែលប្រទេសនានាផ្តល់មកឱ្យកម្ពុជា គឺកម្ពុជាក្នុងនាមជា សមជិក អង្គការ សហប្រជាជាតិ ដែលជារដ្ឋអធិបតេយ្យមានសិទ្ធិពេញលេញ ក្នុងការ សម្រេច ថាតើអនុសាសន៍ណាត្រូវ ទទួលយកមកអនុវត្ត ហើយអនុសាសន៍ណាខ្លះ ត្រូវ កត់សម្គាល់។ ម្យ៉ាងវិញទៀត ចំនួនអនុសាសន៍សរុប ដែលកម្ពុជាទទួលបានមានចំនួន តិចណាស់ បើប្រៀបធៀបនឹងចំនួនអនុសាសន៍ដែលប្រទេសប្រជាធិបតេយ្យ ធំៗ ជា ច្រើន ទទួលបាននៅក្នុងយន្តការ UPR នេះ ។

៤. ការផ្សព្វផ្សាយព័ត៌មាន ដោយលើកតែមួយជ្រុងណាមួយ និងការលើកឡើង តែពី អនុសាសន៍របស់ ប្រទេសមួយចំនួនតូច ដែលមានចរិតនយោបាយ មិនឆ្លុះ បញ្ចាំង ពី ការពិត និងគ្មានមូលដ្ឋានច្បាស់លាស់ គឺជាចេតនាទុច្ចរិត ដែលធ្វើឱ្យមានការភ័ន្ត ច្រឡំ ពីសំណាក់ប្រជាជន មកលើរាជរដ្ឋាភិបាលកម្ពុជា ក្នុង ការលើកកម្ពស់ និងការការពារ សិទ្ធិមនុស្ស។

តួយ៉ាង នៅក្នុងអនុសាសន៍ទាំងអស់ដែលផ្តល់ដោយ ប្រទេសអូស្ត្រាលី ក៏បាន កោតសរសើរពីវឌ្ឍនភាពនៃសិទ្ធិអ្នកស្រឡាញ់ភេទដូចគ្នា និងស្នើឱ្យប្រទេស កម្ពុជា បន្តនូវវឌ្ឍនភាពជាវិជ្ជមាននេះ និងកោតសរសើររបស់ប្រទេសជប៉ុន មកលើ ប្រទេសកម្ពុជា ដែលបានបន្ត អនុស្សរណៈយោគយល់គ្នាជាមួយ OHCHR នៅកម្ពុជា ព្រមទាំងវឌ្ឍនភាពលើការលើកកម្ពស់សិទ្ធិសេដ្ឋកិច្ច សង្គមកិច្ច និងក្រុមជនងាយ រងគ្រោះ គឺមិនត្រូវបានលើកឡើងនៅក្នុងបទរាយការណ៍របស់អង្គភាព សារព័ត៌មានខ្លះ ដែលរិះគន់មកលើរាជរដ្ឋាភិបាលនោះទេ។

៥. ដើម្បីបានជាមូលដ្ឋានគ្រប់ជ្រុងជ្រោយ អ្នកសារព័ត៌មានគួរតែស្វែងយល់ពីយន្តការ UPR ឱ្យបាន ច្បាស់លាស់ និងតាមដាន ឬស្រាវជ្រាវពីដំណើរការនៃការពិនិត្យ របាយ ការណ៍ UPR របស់ប្រទេសប្រជាធិបតេយ្យ ធំៗ ថាតើនៅក្នុងវេទិកានោះ តំណាង ប្រទេស ដទៃទៀតបានលើកឡើងពីបញ្ហាអ្វីខ្លះពាក់ព័ន្ធនឹងស្ថានភាព សិទ្ធិមនុស្សក្នុង ប្រទេសរបស់ពួកគាត់។

៦. កម្ពុជាស្វាគមន៍រាល់មតិរិះគន់ក្នុងន័យស្ថាបនាពីគ្រប់មជ្ឈដ្ឋានទាំងអស់ តែការរិះគន់ ឬការអត្ថាធិប្បាយ ទាំងឡាយណា ដែលបង្កប់ចេតនានយោបាយ ចង់បង្អួចកិត្តិយស មិនឆ្លុះ បញ្ចាំងពីថភាពពិតរបស់ ប្រទេសកម្ពុជា ឬចង់បំផ្លាញសុខសន្តិភាពដែល បានមក ដោយលំបាក និងផ្ទុយនឹងគោលការណ៍ដូចមានចែង ក្នុងធម្មនុញ្ញអង្គការសហប្រជាជាតិ គឺកម្ពុជាមិនអាចទទួលយកបានឡើយ ហើយត្រូវតែចាត់រាល់វិធានការ ជាធរ មានដើម្បី ទប់ស្កាត់ ។

៧. អ្នកនាំពាក្យរបស់ គ.ស.ម.ក. ស្នើសុំអង្គភាព និងបណ្តាញសារព័ត៌មាន ធ្វើការផ្សព្វ ផ្សាយ ព័ត៌មាន ឱ្យបានគ្រប់ជ្រុងជ្រោយ និងមានតុល្យភាព ពោលគឺត្រូវគោ រពក្រម សីល ធម៌ វិជ្ជាជីវៈដើម្បីបង្ហាញពីសុចរិកភាព អព្យាក្រឹត្យភាព និងការគោរពដល់សិទ្ធិ ទទួល ព័ត៌ មានរបស់សាធារណជន ៕

គ្រី សម្បត្តិ
គ្រី សម្បត្តិ
ជាអ្នកយកព័ត៌មាននៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍អប្សរា។ ដោយសារទេពកោសល្យ និងភាពប៉ិនប្រសប់ ក្នុងការសរសេរអត្ថបទ ថត និងកាត់តព័ត៌មាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner