ប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំចូលរួមក្នុងបុណ្យសពអតីតយុទ្ធជន នៅស្រុកបារាយណ៍ និងប្រគល់ផ្ទះមួយខ្នង

កំពង់ធំ៖ ដោយបានទទួលដំណឹងដ៏ក្រៀមក្រំពីក្រុមគ្រួសារសពអតីតយុទ្ធជន ដែលមានជីវភាពលំបាកខ្វះខាត រស់នៅភូមិដូង ឃុំបល្ល័ង្ក  ស្រុកបារាយណ៍ ខេត្តកំពង់ធំ នៅព្រឹកថ្ងៃទី៩ ខែឧសភា ឆ្នឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករង ប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ បានដឹកនាំសហការី រួមជាមួយអាជ្ញាធរដែនដី ទៅចូលរួមក្នុងពិធីបុណ្យសព និងនាំយកនូវថវិកាបេឡាមរណសង្គ្រោះ ព្រមទាំងអំណោយមនុស្សធម៌របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ចូលរួមឧបត្ថម្ភក្នុងពិធីបុណ្យសពនេះផងដែរ ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានថ្លែងនូវការសោកស្ដាយអាឡោះអាល័យ ចំពោះការបាត់បង់ជីវិតរបស់លោកព្រិន្ទបាលឯក ឡេង សុធី ដែលជាអតីតយុទ្ធជនពិការ ធ្លាប់មានគុណបំណាច់ចំពោះជាតិ និងមាតុភូមិក្នុងសម័យសង្គ្រាម ហើយត្រូវបានទទួលមរណភាពក្នុងជន្មាយុ៦២ ឆ្នាំ ដោយរោគាពាធ នៅភូមិដូង ឃុំបល្ល័ង្ក ស្រុកបារាយណ៍ ខេត្តកំពង់ធំ ។ លោកបានប្រគល់ជូននូវថវិកាបេឡាមរណសង្គ្រោះចំនួន ៤លានរៀល ព្រមទាំងគ្រឿងឧបភោគបរិភោគមួយចំនួនទៀត ដែលជាអំណោយមនុស្សធម៌របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ចូលរួមក្នុងពិធីបុណ្យសពនេះផងដែរ។

ដោយឡែកសម្ដេចតេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា និងសម្ដេចធិបតី ហ៊ុន ម៉ាណែត មលោកបានប្រគល់ផ្ទះមួយខ្នងទំហំ ៥ម៉ែត្រកន្លះ គុណនឹង ៧ម៉ែត្រ ព្រមទាំងដីមួយហិកតាកន្លះ នៅឃុំក្រយា ស្រុកសន្ទុក ខេត្តកំពង់ធំ ជូនដល់ក្រុមគ្រួសារសពលោក ឡេង សុធី បានរស់នៅសមរម្យផងដែរ ៕
ដោយៈ ប៊ុន រដ្ឋា

ads banner