កម្ពុជាទទួលការកោតសរសើរពីតំណាងប្រទេសចូលរួមក្នុងសម័យប្រជុំលើកទី៤៦ នៃក្រុមប្រឹក្សាសិទ្ធិមនុស្ស នៅប្រទេសស្វីស ចំពោះការប្ដេជ្ញាចិត្ត និងសកម្មភាពជាក់ស្ដែងជាច្រើនលើវិស័យសិទ្ធិមនុស្ស

ទន្ទឹមនឹងនេះ ក៏មានអនុសាសន៍ជាច្រើនបានជំរុញ និងលើកទឹកចិត្តឱ្យកម្ពុជាបន្តការអភិវឌ្ឍលើគ្រប់វិស័យរបស់ខ្លួនបន្តទៀត។ ការទទួលបានការសាទរ និងការកោតសរសើរពីសំណាក់តំណាងប្រទេសជាច្រើនបែបនេះ គឺជាសក្ខីកម្មដ៏រឹងមាំដែលបញ្ជាក់ថា កម្ពុជាកំពុងដើរលើមាគ៌ាដ៏ត្រឹមត្រូវក្នុងការកសាង និងអភិវឌ្ឍន៍ជាតិ ដែលនាំទៅដល់ការធានាបាននូវការប្រើប្រាស់សិទ្ធិ និងសេរីភាពជាមូលដ្ឋានកាន់តែទូលំទូលាយ និងប្រសើរឡើងជាលំដាប់។

អនុសាសន៍ទាំងអស់ដែលតំណាងប្រទេសនានាបានផ្ដល់ឱ្យកម្ពុជា គ.ស.ម.ក. ដែលជាសេនាធិការរបស់រាជរដ្ឋាភិបាលនឹងយកមកពិនិត្យពិភាក្សាជាមួយក្រសួង ស្ថាប័នមានសមត្ថកិច្ច និងភាគីពាក់ព័ន្ធនានា ដើម្បីសម្រេចពីអនុសាសន៍ដែលត្រូវទទួលយកមកអនុវត្ត និងការធ្វើការកត់សម្គាល់ចំពោះអនុសាសន៍ទាំងឡាយណា ដែលមិនឆ្លុះបញ្ចាំងពីការពិត គ្មានមូលដ្ឋានច្បាស់លាស់ មានចរិតនយោបាយ ឬមិនស្របនឹងបរិបទប្រទេសកម្ពុជា។

#ams1minute

ads banner