កម្ពុជា ត្រូវការកម្លាំងពលកម្ម បន្ថែមប្រាំម៉ឺននាក់

ភ្នំពេញៈវិស័យឧស្សាហកម្ម សេវាកម្ម និង កសិកម្ម នៅកម្ពុជា កំពុង ត្រូវ ការ កម្លាំង ពល កម្ម បន្ថែម ជិត ប្រាំម៉ឺន នាក់ សម្រាប់ ឆ្នាំ ២០២៤ នេះ។ នេះ បើ យោង តាម មន្ត្រី ជាន់ ខ្ពស់ក្រសួងការងារ ដែល បាន ឲ្យ ដឹង នៅថ្ងៃ ពុធនេះ។

ឯកឧត្តម កត្តា អ៊ន អ្នកនាំពាក្យក្រសួងការងារបានប្រាប់ Apsara Tonight ថា វិស័យ ឧស្សាហកម្ម រួម មានរោងចក្រ សហគ្រាស ត្រូវ ការ អ្នក បម្រើ ការជាង ៣ម៉ឺន៥ពាក់នាក់ វិស័យ សេវាកម្ម ត្រូវ ការជិតបីពាន់នាក់ និង វិស័យ កសិកម្មប្រមាណ ១ម៉ឺននាក់។ តម្រូវការទាំងនេះ សម្រាប់ ទៅ បម្រើ ការ នៅ រាជធានី ភ្នំពេញ ខេត្តកំពង់ស្ពឺ រតនគីរី ស្វាយរៀង ក្រចេះ កណ្តាល តាកែវ ពោធិ៍សាត់ កំពង់ចាម និងខេត្តព្រះសីហនុ។
ឯកឧត្តម កត្តា អ៊ន បញ្ជាក់ បន្ថែមថា តម្រូវការកម្លាំងពលកម្មច្រើនជាងគេមានខាងផ្នែកបញ្ជា ម៉ាស៊ីនដេរ ម៉ាស៊ីនធ្វើស្បែកជើង និងតម្បាញ ចម្ការ ដំណាំ ផលិតកម្ម បញ្ជា គ្រឿងចក្រ ការ វេច ខ្ចប់ ផ្នែកសេវាកម្ម ឥណទាន និង អ្នក ដំឡើង បរិក្ខារ អគ្គិសនីជាដើម។
លោក សុខ សុថា ប្រធាន សហព័ន្ធសមាគមកសិករកម្ពុជានៃអ្នកផលិតកសិកម្ម បង្ហាញក្តីបារម្ភចំពោះការប្រែក្លាយតំបន់កសិកម្មទៅជាឧស្សាហកម្ម ដែលអាចនាំឲ្យមានហានិភ័យដូចជាពលរដ្ឋបាត់បង់ដីសម្រាប់ធ្វើកសិកម្មជាដើម។
ប៉ុន្តែទោះយ៉ាងណា ឯកឧត្តម កត្តា អ៊ន យល់ថា ការអភិវឌ្ឍ វិស័យឧស្សាហកម្ម បានផ្តល់ការងារ និងបង្កើតប្រាក់ចំណូលដល់ពលរដ្ឋ រួមទាំងជំរុញកំណើនសេដ្ឋកិច្ចជាតិ។
ផ្អែកលើ ព្រឹត្តិ ប ត្រ ព័ត៌មាន ទី ផ្សារ ការងារ ដែល ចេញផ្សាយដោយ ក្រសួងការងារបានបង្ហាញថា ចាប់ពី ឆ្នាំ២ ០ ២ ៤ – ២ ០ ២ ៦ កម្ពុជា អាច នឹង បង្កើត ការងារ បន្ថែម សម្រាប់ ប្រជាពលរដ្ឋ ចំនួនជាង ២៣ម៉ឺននាក់ ក្នុង មួយ ឆ្នាំ ហើយ នឹង បង្កើន ចំនួន ការងារ សរុប ដល់ ១ ០ ,២លាននាក់ ៕
ដោយ:ទួន សុផល (Apsara Tonight)

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner