ឡាវបើកដំណើរការជើងហោះហើរត្រង់ទៅចិន

វៀងចន្ទន៍៖ ក្រុមហ៊ុនអាកាសចរណ៍ឡាវ កំពុងបើកដំណើរការជើងហោះហើរត្រង់រវាងស្រុក Pakse នៃខេត្ត Champasak ភាគខាងត្បូងប្រទេសឡាវ និងទីក្រុង Guangzhou នៃខេត្ត Guangdong ភាគខាងត្បូងប្រទេសចិន។

វិទ្យុជាតិឡាវបានចេញផ្សាយនៅថ្ងៃព្រហស្បតិ៍ថា យន្តហោះ Airbus A320 នឹងត្រូវប្រើប្រាស់សម្រាប់ជើងហោះហើរត្រង់នេះ ដោយជើងហោះហើរដំបូងនឹងចេញដំណើរពីទីក្រុង Pakse នៅថ្ងៃអាទិត្យ ហើយជើងហោះហើរត្រឡប់មកវិញ នឹងចាកចេញពីទីក្រុង Guangzhou នៅថ្ងៃចន្ទ។
ការបើកដំណើរការជើងហោះត្រង់នេះ កើតឡើងចំពេលដែលចំនួនភ្ញៀវទេសចរចិនមកលេងឡាវបានកើនឡើងគួរឲ្យកត់សម្គាល់។

តួយ៉ាង កាលពីឆ្នាំ២០២២ ភ្ញៀវទេសចរចិនប្រមាណ ៤៥,០០០នាក់បានមកលេងកំសាន្តប្រទេសឡាវ។ តួលេខនេះ នាំឱ្យចំនួនអ្នកទេសចរចិនសរុបកើនឡើងដល់ ៦៤១,៣១៤នាក់ក្នុងឆ្នាំ២០២៣។ ដោយឡែក ក្នុងរយៈពេល៣ខែដំបូងដើមឆ្នាំ២០២៤ ភ្ញៀវទេសចរចិនចំនួន ២៤២,១៩៣នាក់បានមកទស្សនាប្រទេសឡាវ។

ទន្ទឹមគ្នា រដ្ឋាភិបាលឡាវ និងក្រុមហ៊ុនធុរកិច្ចពាក់ព័ន្ធនឹងវិស័យទេសចរណ៍ កំពុងខិតខំប្រឹងប្រែង ដើម្បីបង្កើនស្តង់ដារឧស្សាហកម្មទេសចរណ៍របស់ប្រទេសឡាវ ដើម្បីស្រូបទាញភ្ញៀវទេសចរណ៍អន្តរជាតិ។ បន្ថែមលើនេះ ក្រសួងព័ត៌មាន វប្បធម៌ និងទេសចរណ៍ឡាវ ក៏បានកំណត់គោលដៅប្រកបដោយមហិច្ឆតាសម្រាប់ឆ្នាំ២០២៤ ដើម្បីទាក់ទាញភ្ញៀវទេសចរក្នុងស្រុកបានឱ្យជាង ២.២លាននាក់ និងភ្ញៀវអន្តរជាតិប្រហែល ៤លាននាក់ ជាមួយនឹងប្រាក់ចំណូលរំពឹងទុកប្រហែល ១.៣ពាន់លានដុល្លារ៕

ប្រភព៖ The Star ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner