សារព័ត៌មាន Politico៖ សហរដ្ឋអាមេរិកបារម្ភផ្ទុះសង្គ្រាមលោកលើកទី៣ ក្រោយមរណភាពប្រធានាធិបតីអ៊ីរ៉ង់

វ៉ាស៊ីនតោន៖ សារព័ត៌មាន Politico បានរាយការណ៍កាលពីថ្ងៃចន្ទថា មានការភ័យខ្លាចក្នុងចំណោមមន្ត្រីអាមេរិកថា ការធ្លាក់ឧទ្ធម្ភាគចក្រដែលបានសម្លាប់ប្រធានាធិបតីអ៊ីរ៉ង់ លោក Ebrahim Raisi កាលពីថ្ងៃអាទិត្យសប្តាហ៍មុន អាចនឹងបង្កឱ្យមានសង្រ្គាមលោកថ្មីមួយ។ ជាពិសេស មានការព្រួយបារម្ភថា អ៊ីរ៉ង់អាចនឹងស្វែងរកការស្តីបន្ទោសសហរដ្ឋអាមេរិក និងអ៊ីស្រាអែលចំពោះឧបទ្ទវហេតុនេះ។

ទោះបីជាយ៉ាងណា រដ្ឋមន្រ្តីការពារជាតិអាមេរិក លោក Lloyd Austin កាលពីថ្ងៃចន្ទសប្តាហ៍នេះ បានចេញមុខបដិសេធចំពោះការសង្ស័យថា សហរដ្ឋអាមេរិកមានពាក់ព័ន្ធនឹងការធ្លាក់ឧទ្ធម្ភាគចក្ររបស់ប្រធានាធិបតីអ៊ីរ៉ង់ លោក Ebrahim Raisi ព្រមទាំងមន្រ្តីជាន់ខ្ពស់អមដំណើរជាច្រើនរូបទៀត៕ ប្រភព៖ RT ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner