សមិទ្ធផលប្រវត្តិសាស្ត្រថ្មីក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលគម្រោងព្រែកជីកហ្វូណនតេជោ ត្រូវបានផ្តួចផ្តើមជីកនិងកំពុងឈានទៅរកការបើកការដ្ឋាន

ភ្នំពេញ៖ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី ឯកឧត្តម ប៉ែន បូណា៖ សមិទ្ធផលប្រវត្តិ សាស្ត្រថ្មី ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាអតីតនាយករដ្ឋមន្ត្រី និងសម្តេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីបន្តវេន គម្រោងព្រែកជីកហ្វូណនតេជោត្រូវបានផ្តួចផ្តើមជីកនិងកំពុង ឈានទៅរកការបើកការដ្ឋានក្រោមសន្ទុះគាំទ្រយ៉ាងខ្លាំងក្លាពីប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋានដែលបង្កើតបានជាចលនាមហាសាមគ្គីជាតិខ្មែរដ៏ធំមួយមិនធ្លាប់មានពីមុន។

ព្រែកជីកដែលនឹងលេចចេញជារូបរាងនៅពេលខាងមុខនេះគឺជាសមិទ្ធផលប្រវត្តិសាស្ត្រថ្មីដែលមានផលប្រយោជន៍ធំធេងសម្រាប់ប្រជាជាតិខ្មែរក្នុងរយៈពេលយូរ។ នេះជា ការ លើកឡើងរបស់ ឯកឧត្តម ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធាន អ្នកនាំពាក្យរាជរដ្ឋាភិបាលបានធ្វើឡើងនៅក្នុងវេទិកាសារព័ត៌មានលើកទី៣ ស្តីពីសមិទ្ធផល ការងារសំខាន់ៗក្នុងត្រីមាសទី៣របស់រាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភា ដឹកនាំដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។

ឯកឧត្តម ប៉ែន បូណា បន្ថែមថា ព្រែកជីកហ្វូណនតេជោមានអត្ថប្រយោជន៍សម្រាប់ការបំប៉ន ក្បាលម៉ាស៊ីនសេដ្ឋកិច្ចជាតិ បង្កើតប្រព័ន្ធធារាសាស្ត្រ និងវិស័យទេសចរណ៍ជាដើម ប៉ុន្តែ វត្តមានព្រែកជីកនេះគឺជាការធានាឯករាជភាពខាងនយោបាយដឹកជញ្ជូនផ្លូវទឹកដោយមិនបាច់ ពឹងពាក់លើប្រទេសដទៃ។ ទស្សនវិស័យវែងឆ្ងាយ និងត្រឹមត្រូវបំផុតនេះ ផ្តើមចេញពីការគិតគូរប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន មេដឹកនាំដ៏ឆ្នើមរបស់កម្ពុជាដែលយើងទាំងអស់គ្នាបានស្គាល់ថាជាស្ថាបនិកនិងប្រតិបត្តិករសង្គ្រោះជីវិតខ្មែររាប់លាននាក់ឱ្យរួចផុតពីសេចក្តីស្លាប់ និងជាស្ថាបនិកនិងប្រតិបត្តិករ នៃនយោ បាយឈ្នះឈ្នះដែលនាំមកនូវសុខសន្តិភាព និងការអភិវឌ្ឍន៍ប្រទេសដូចសព្វថ្ងៃដែល មិនធ្លាប់ មានក្នុងប្រវត្តិសាស្ត្រសម័យទំនើបជាង ៥០០ឆ្នាំចុងក្រោយ។

ឯកឧត្តម រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តីបញ្ជាក់បន្ថែមថា ទោះជាសម្រេចបាន សមិទ្ធ ផលធំធេងបែបនេះក៏ដោយ ក៏ថ្នាក់ដឹកនាំរបស់យើងមិនស្ងប់ចិត្តត្រឹមនេះឡើយ។ សមិទ្ធផល ជាប្រវត្តិសាស្ត្រថ្មីមួយទៀតនឹងលេចចេញជារូបរាងនាពេលខាងមុខដើម្បីទុកជាប្រយោជន៍សម្រាប់ខ្មែរក្នុងរយៈពេលយូរ តកូនតចៅ។ នោះគឺព្រែកជីកហ្វូណនតេជោ។ វត្តមានព្រែក ជីក នេះ នឹងធ្វើឱ្យកម្ពុជាឈានចូលរបត់ថ្មីមួយទៀតក្នុងការអភិវឌ្ឍសង្គមសេដ្ឋកិច្ច របស់ខ្លួនប្រក ប ដោយ ភាពប្រាកដប្រជាដោយពឹងលើកម្លាំងខ្លួនឯងជាជាងការពឹងលើប្រទេសដទៃ៕

ដោយ ង៉ាន់ ទិត្យ
រូបភាព ជឹម ភារ៉ា

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner