សម្តេចតេជោ ហ៊ុន សែន អញ្ជើញបិទសន្និសីទលើកទី១ ស្តីពីអនាគតកម្ពុជា គ្មានអំពើប្រល័យពូជសាសន៍

ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា កម្ពុជា អញ្ជើញ ជា អធិបតីភាពដ៏ខ្ពង់ខ្ពស់ បិទ សន្និ សីទលើកទី១ ស្តីពី «អនាគតកម្ពុជាគ្មាន អំពើ ប្រល័យពូជសាសន៍» នៅព្រឹក ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៤ ។ សន្និសីទលើកទី១ ស្តីពី «អនាគតកម្ពុជាគ្មានអំពើប្រល័យពូជសាសន៍» ត្រូវបាន ប្រកាស បើក នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៤ ក្រោមអធិបតីភាព សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ។

សន្និសីទនេះ ជាវេទិកាមួយដ៏មានសារៈសំខាន់ បង្ហាញអំពីតួនាទី នៃការអប់រំអំពីឧក្រិដ្ឋកម្ម ឃោរឃៅ និងការថែទាំសុខ ភាព ផ្លូវចិត្ត និងផ្លូវកាយ ក្នុងការទប់ស្កាត់ និងឆ្លើយតបទៅ នឹងអំពើប្រល័យពូជ សាសន៍ ។ ការអប់រំ អំពីការប្រព្រឹត្តឧក្រិដ្ឋកម្មឃោរឃៅ គឺមានសារ សំខាន់ណាស់ ក្នុងការធានាថាបុគ្គល និងសង្គមយល់ដឹងអំពីអតីតកាល របស់ខ្លួន ។

ចំណេះដឹង រួមជាមួយការយល់ដឹងអំពីផលប៉ះពាល់ ដោយឧក្រិដ្ឋកម្ម ទាំង នេះ គឺជាជំហានដំបូងដ៏សំខាន់ ក្នុងការបណ្ដុះគំនិត និងការយកចិត្តទុកដាក់ ដ៏ចាំ បាច់ ដើម្បីទប់ស្កាត់កាលៈទេសៈនានា ដែលអាចបង្កឱ្យមានគ្រោះថ្នាក់នាពេល អនា គត។ ការអប់រំប្រកបដោយជោគជ័យអំពីឧក្រិដ្ឋកម្មឃោរ ឃៅ ទាមទារឱ្យមានការប្ដេជ្ញា ចិត្ត យ៉ាងមុតមាំរបស់រាជរដ្ឋាភិបាល និងស្ថាប័នសង្គមស៊ីវិល ។

សន្និសីទនេះ មានគោលបំណងបង្កើតជាសហគមន៍ចម្រុះ ជាតិសាសន៍ ដោយប្រមូលផ្តុំអ្នក ជំនាញផ្នែកសិទ្ធិមនុស្ស និងការទប់ស្កាត់អំពើប្រល័យពូជសាសន៍ នៅក្នុងប្រទេស ក្រោយ ជម្លោះ ដែលអាចចែករំលែកគំនិតច្នៃប្រឌិត និងការអនុវត្តល្អបំផុត ដើម្បីធ្វើ ការ រួម គ្នា ក្នុងការកសាងសន្តិភាពយូរអង្វែង ក្នុងប្រទេសកម្ពុជា និងសកលលោក ។

ចំពោះគោលនយោបាយការពារ និងឆ្លើយតប ទៅនឹងឧក្រិដ្ឋកម្មឃោរឃៅវិញនោះ សន្និ សីទ មានគោលបំណងបង្កើតជាយុទ្ធនាការនានា ក្នុងការធានាថា រដ្ឋាភិបាលជុំវិញ ពិភពលោក នឹងដាក់បញ្ចូលការ អប់រំអំពីឧក្រិដ្ឋកម្មឃោរ ឃៅ ទៅក្នុងកម្មវិធីសិក្សាផ្លូវការ ថ្នាក់ ជាតិ កម្រិតវិទ្យាល័យរបស់ខ្លួន ។

អ្នកចូលរួមក្នុងសន្និសីទនេះ បានពិភាក្សាអំពីវិធីសាស្ត្រ សហការ រួមគ្នា ឈានទៅសម្រេច បានការប្តេជ្ញា ចិត្ត ពី សំណាក់ កងកម្លាំងយោធាជុំវិញពិភព លោក ក្នុងការដាក់បញ្ចូលការអប់រំ អំពី ឧក្រិដ្ឋ កម្មឃោរឃៅជាសមាសភាពស្នូល ក្នុងការអប់រំវិជ្ជាជីវៈយោធា ដល់មន្ត្រីយោធា និងថ្នាក់ដឹកនាំជាន់ខ្ពស់យោធា ។

សន្និសីទនេះ ក៏បានស្វះស្វែងបង្កើតជាយុទ្ធសាស្ត្រ ដើម្បី បញ្ចូល ការ អប់រំ អំពីឧក្រិដ្ឋកម្មឃោរឃៅ ទៅក្នុងគោលនយោបាយអភិវឌ្ឍន៍អន្តរជាតិ តាម រយៈ ការជំរុញឱ្យប្រទេសផ្តល់ជំនួយធ្វើការដាក់លក្ខខណ្ឌទៅលើប្រទេសទទួលជំនួយ ឱ្យធ្វើ ការអភិវឌ្ឍកម្មវិធីសិក្សាអប់រំឧក្រិដ្ឋកម្មឃោរឃៅមួយ ដែលអាចជឿទុកចិត្តបាន នៅក្នុង ប្រព័ន្ធ សិក្សាអប់រំរបស់ខ្លួន ។

សន្និសីទរយៈពេល ៣ថ្ងៃនេះ បានប្រព្រឹត្តទៅជាមួយនឹងកម្មវិធីជាច្រើន រួមមាន៖ កិច្ចពិភាក្សារពាក់ព័ន្ធទៅនឹងប្រធានបទសំខាន់ៗមួយចំនួន មានដូចជា៖ អំពើប្រល័យពូជសាសន៍ យុត្តិធម៌ យុវជន និងការអប់រំ សុខភាព។ ជាមួយគ្នានេះ ក៏មានដំណើរទស្សនកិច្ច ដើម្បីសិក្សារៀនសូត្រអំពីសុខភាព សិទ្ធិមនុស្ស និងយុត្តិធម៌អន្តរកាលផងដែរ ៕

អត្ថបទ៖ វណ្ណលុក
រូបភាព៖ វ៉េង លីមហួត និង សួង ពិសិដ្ឋ

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner