ទូរគមនាគមន៍អូស្ត្រាលី Telstra កាត់បន្ថយបុគ្គលិកជិត ៣០០០នាក់

ក្រុមហ៊ុនទូរគមនាគមន៍ឈានមុខគេរបស់ប្រទេសអូស្ត្រាលី Telstra បានប្រកាស នៅថ្ងៃអង្គារនេះថា ខ្លួននឹងកាត់បន្ថយបុគ្គលិករហូតដល់ ២៨០០នាក់ ស្មើនឹង ៩ភាគរយនៃកម្លាំងការងារសរុប។

នាយកប្រតិបត្តិ Telstra លោកស្រី Vicki Brady បាននិយាយថា ការកាត់បន្ថយការងារនេះ នឹងជួយសង្គ្រោះក្រុមហ៊ុនបានប្រហែល ២៣០លានដុល្លារអាមេរិក ក្នុងពេលដែលក្រុមហ៊ុនប្រឈមនឹងសម្ពាធអតិផរណា។

លោកស្រី បានបន្តថា ក្រុមហ៊ុនទូរគមនាគមន៍ជុំវិញពិភពលោកកំពុងប្រឈមមុខនឹងការផ្លាស់ប្តូរឧស្សាហកម្ម ជាមួយនឹងការកើនឡើង នៃបញ្ញាសិប្បនិមិត្ត ឬ AI ស្របពេលដែលការផ្គត់ផ្គង់សេវាកម្ម បែបប្រពៃណី ដូចជា ទូរស័ព្ទលើតុ ជាដើម បានក្លាយទៅជារបស់ហួសសម័យហើយ។

កាលពីដើមឆ្នាំ២០២៤ ក្រុមហ៊ុន Telstra ដែលមានបុគ្គលិកប្រហែល ៣ម៉ឺន នាក់បានប្រកាសពីផែនការពង្រីកការប្រើប្រាស់ឧបករណ៍ AI របស់ខ្លួន នៅក្នុងសេវាកម្មអតិថិជន ដើម្បីឲ្យទាន់តម្រូវការ និងស្របតាមយុគសម័យបច្ចេកវិទ្យាជឿនលឿនខ្លាំង៕

ប្រភពព AFP ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner