អារ៉ាប់ ចាយ ១៩ពាន់ដុល្លារទិញយន្តហោះអឺរ៉ុប ជាង ១០០គ្រឿង
ក្រុមហ៊ុនអាកាសចរណ៍នៃប្រទេសអារ៉ាប់ប៊ី សាអ៊ូឌីត Saudia Group បានចុះកិច្ចព្រមព្រៀងទិញយន្តហោះ ពីក្រុមហ៊ុនអឺរ៉ុប Airbus ចំនួន ១០៥គ្រឿង ក្នុងតម្លៃ១៩ពាន់លានដុល្លារអាមេរិក។
ក្រុមហ៊ុន Saudia Group បានឲ្យដឹងកាលពីថ្ងៃចន្ទថា នេះគឺជាការបញ្ជាទិញយន្តហោះ ដ៏ធំបំផុត ក្នុងប្រវត្តិសាស្ត្រ របស់ប្រទេសអារ៉ាប់ប៊ី សាអ៊ូឌីត។ ការផ្គត់ផ្គង់គ្រោងនឹងចាប់ផ្តើម នៅឆ្នាំ២០២៦ និងបន្តរហូតដល់ឆ្នាំ ២០៣២ ក្នុងនោះ មានដូចជា ម៉ូដែល A320neo និង A321neo ជាដើម។
ប្រទេស អារ៉ាប៊ី សាអូឌីត ធ្លាប់បានប្រកាសផែនការសម្រាប់អាកាសយានដ្ឋានថ្មីដ៏ធំមួយ នៅក្នុងរដ្ឋធានី Riyadh ដែលអាចផ្ទុកអ្នកដំណើរបាន ១២០ លាននាក់ ក្នុងមួយឆ្នាំ។
អាកាសចរណ៍ស៊ីវិលប្រទេសនេះបានឱ្យដឹងថា វិស័យអាកាសចរណ៍បានរួមចំណែក ២០ ពាន់លានដុល្លារដល់សេដ្ឋកិច្ច អារ៉ាប៊ី សាអូឌីត ក្នុងឆ្នាំ ២០២៣។ របាយការណ៍បានបន្ថែមទៀតថា វិស័យនេះបង្កើតការងារចំនួន ជាង២៤ម៉ឺនកន្លែង ហើយអាចបង្កើតបានជាង៧០ម៉ឺនការងារ នៅក្នុងវិស័យទេសចរណ៍៕
ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត