កម្ពុជាគ្រោងនឹង បំពាក់ប្រព័ន្ធគ្រប់គ្រង ទឹកស្អាត ឆ្លាតវៃ

ភ្នំពេញៈក្រោយ ពី បាត់ បង់ ទឹកស្អាត ប្រមាណ ២៤ លាន ម៉ែត្រគូប ក្នុងមួយឆ្នាំ ក្នុងរាជធានីភ្នំពេញ ដែល មន្ត្រីជំនាញ វាយតម្លៃថាគឺជា បរិមាណ បាត់ បង់ ដែល មាន ទំហំធំ  ក្រសួង ឧស្សាហកម្ម គ្រោង នឹង បំពាក់ ប្រព័ន្ធ គ្រប់ គ្រង ទឹកស្អាត ឆ្លាតវៃ ឬ Smart Water Management System។
ប្រព័ន្ធឆ្លាតវៃ នេះមានបំពាក់ឧបករណ៍ត្រួតពិនិត្យទឹកដោយស្វ័យប្រវត្តិដែលអនុញ្ញាតឱ្យមានការឆ្លើយតបរហ័សចំពោះបញ្ហាដូចជាការលេចធ្លាយ ឬការប្រើប្រាស់ហួសកម្រិត។ ហើយប្រព័ន្ធនេះក៏មានឧបករណ៍ចាប់សញ្ញាដើម្បីប្រមូលទិន្នន័យតាមពេលវេលាជាក់ស្តែងលើប៉ារ៉ាម៉ែត្រផ្សេងៗដូចជា លំហូរទឹក សម្ពាធ និងគុណភាពផងដែរ។
ឯកឧត្តម ហេង សុគង់ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងឧស្សាហកម្ម វិទ្យាសាស្ដ្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានប្រាប់ Apsara Tonight ថា ការ បំពាក់ ប្រព័ន្ធ គ្រប់ គ្រង ទឹកស្អាត ឆ្លាតវៃ នឹងជួយពង្រឹងសមត្ថភាពធនធានមនុស្ស និង ពង្រីកដែនសមត្ថកិច្ចនៃការចែកចាយទឹកស្អាត ផងដែរ។
ប្រព័ន្ធ គ្រប់ គ្រង ទឹកស្អាត ឆ្លាតវៃនេះ ផ្គត់ ផ្គង់ ដោយ រដ្ឋាភិបាល និងដៃគូអភិវឌ្ឍន៍ កូរ៉េ និងមាន តម្លៃប្រមាណជា ៥០ លាន ដុល្លារ អាមេរិក។ ជាជំហាន ដំបូង ក្រសួងឧស្សាហកម្ម គ្រោង នឹង បំពាក់ប្រព័ន្ធគ្រប់គ្រងទឹកស្អាតឆ្លាតវ៉ៃនេះ នៅតំបន់ចំនួន៥ក្នុង រាជធានីភ្នំពេញ ក្នុង នោះ មានខណ្ឌដូនពេញ ខណ្ឌ៧មករា ខណ្ឌចំការមន ទួលគោក និងខណ្ឌដង្កោ សម្រាប់ ឆ្នាំ២០២៤ ដល់ឆ្នាំ ២០២៧។
ហើយបន្ទាប់មក ចាប់ ពីឆ្នាំ២០២៥ ដល់ឆ្នាំ២០៣០ ប្រព័ន្ធ ដដែល នេះ នឹង ត្រូវ ពង្រីក ទៅ កាន់ តំបន់ ចំនួន ៨ ផ្សេង ទៀត ក្នុង រាជធានី ក្នុង នោះ មាន ខណ្ឌឫស្សីកែវ ខណ្ឌមានជ័យ ពោធិ៍សែនជ័យ ខណ្ឌសែនសុខ ជ្រោយចង្វា ច្បារអំពៅ ខណ្ឌព្រែ កព្នៅ និងក្រុងតាខ្មៅ។
តាមរបាយការណ៍ របស់ រដ្ឋាករទឹកស្វ័យយ័ត រាជធានីភ្នំពេញ អត្រាបាត់ បង់ទឹកស្អាតដោយឥតប្រយោជន៍ក្នុងកម្រិត៨, ៧៥ ភាគរយ នៃបរិមាណដែលផលិតបានប្រមាណ២៧៩ លានម៉ែត្រគប់ក្នុង១ឆ្នាំ ឬស្មើ នឹង ប្រមាណ ២៤,២៤ លាន ម៉ែត្រគូប។
លោក ប៉ា ច័ន្ទរឿន ប្រធានវិទ្យាស្ថានប្រធិបតេយ្យកម្ពុជា និងលោក យ៉ង គឹមអេង ប្រធាន មជ្ឈមណ្ឌល ប្រជាពលរដ្ឋ ដើម្បី អភិវឌ្ឍ និង សន្តិភាព យល់ ដូចគ្នាថា ការធ្វើទំនើបកម្មការគ្រប់គ្រងទឹកស្អាតឆ្លាតវ៉ៃ នឹងផ្តល់ប្រយោជន៍ និងមាននិរន្តរភាពនៃការគ្រប់គ្រងទឹក។ ប៉ុន្តែការចែកចាយទឹកស្អាតតាមបំពងបង្ហូរទឹក នៅចោទជាបញ្ហានៅឡើយ ដូចជាការផ្តល់សេវាមិនទាន់បានល្អ ពិសេសពេលមានទឹកលិចធ្លាយ ដោយ មិនមាន ការជូន ដំណឹង ដែល ធ្វើ ឲ្យ មាន ការ កាត់ ផ្តាច់ ទឹក ដល់ ប្រជាពលរដ្ឋ ជាដើម៕
ដោយៈឡុង គីមម៉ារីតា Apsara Tonight

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner