Gardens by the Bay តាំងរូបប្រាសាទអង្គរវត្តខ្មែរ រំពឹងទាក់ទាញអ្នកទេសចរបួនលាននាក់
ភ្នំពេញៈរូបចម្លងនៃប្រាង្គ ប្រាសាទ អង្គរវត្ត កម្ពស់ ៣,៥ ម៉ែត្រ ផ្កា កេសរ កូល និងផ្កាអ័រគីដេ របស់ខ្មែរដែលកំពុងរំលេចខ្លួនក្នុងសួនឧទ្យានប្រមមាត់សមុទ្រ The Gardens by the Bay ដ៏ល្បីល្បាញរបស់ប្រទេសសិង្ហបុរី រំពឹងថា នឹងទាក់ទាញបានអ្នកទស្សនាចម្រុះជាតិសាសន៍រាប់លាននាក់។ នេះបើតាមការបញ្ជាក់របស់ ឯកឧត្តម សុខ ខឿន ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសសិង្ហបុរី។
ឯកឧត្តមឯកអគ្គរាជទូត សុខ ខឿន បានប្រាប់ Apsara Tonight ថា ភ្ញៀវទេសចរយ៉ាងហោចណាស់៤លាននាក់នឹងចូលទស្សនារូបចម្លាក់របស់ខ្មែរក្នុង រយៈពេលបួនខែនៃការតាំងពិរ័ពណ៍ ដែលបានចាប់ផ្តើមកាលពីថ្ងៃទី ១៧ខែឧសភានេះ និងគ្រោងបញ្ចប់នៅថ្ងៃទី៨ខែតុលាខាងមុខ។ ឯកឧត្តមបន្ថែមថា ជា The Gardens by the Bay ជាឧទ្យានដ៏ទាក់ទាញបំផុតមួយក្នុងពិភពលោកដែលទទួលបានភ្ញៀវភ្ញៀវជាតិ និង អន្តរជាតិ ជាង ១០លានាក់។
ក្រៅពីប្រាង្គប្រាសាទដែលលេចត្រដែតក្នុងជំរំដើមត្នោតដែលជារុក្ខជាតិតំណាងជាតិខ្មែរ ពិព័រណ៍នេះក៏តាំងបង្ហាញ ខ្លោង ទ្វារ ចូល ប្រាសាទ អង្គរធំ ដែល មាន ទេវតាបើក ផ្លូវ ដើរផងដែរ។ រូប ចម្លាក់ ចម្លង តំណាង ឱ្យ ស្ថាបត្យកម្ម និង វប្បធម៌ ខ្មែរ បុរាណជាច្រើនផ្សេងទៀតរំលេចខ្លួនក្នុងជម្រក ផ្កា កេសរកូល ពណ៌ស និង លម្អង ពណ៌លឿង និង ពណ៌ ទឹកក្រូច បង្កើតបានជាផ្ទាំងទស្សនីយភាពគួរជាទីចាប់អារម្មណ៍។
លោក កាយ ឡូត អគ្គនាយកអាទីសង់អង្គរ បាន ឲ្យ ដឹងថា ក្រុមហ៊ុន សិប្បករ អង្គរ បាននាំ ស្នាដៃរបស់ សិប្បករខ្មែរ រួមមានចម្លាក់ ថ្មចម្លង ចំនួន ប្រាំ ដែល បង្ហាញ ពី ទិដ្ឋភាព ស្ថាបត្យកម្ម ខ្មែរ សំខាន់ៗ ស្តែងឲ្យឃើញ ពី ជីវិត ប្រចាំ ថ្ងៃ និង ទេវៈ របស់ កម្ពុជា ក្នុង សម័យ អាណាចក្រ ខ្មែរផងដែរ។
ចម្លាក់ ទាំងនោះ ចម្លង មកពីជញ្ចាំង ទីលាន ជល់ដំរី គឺ ជា កីឡាជិះសេះ វាយបាល់ នៅ ចុង សតវត្សទី ១២ រជ្ជកាល ព្រះបាទ ជ័យ វរ័្នទី៧។ នេះបើយោងតាមលោក កាយ ឡូត។
យោងតាមរបាយការណ៍ របស់ ក្រសួងទេសចរណ៍ បាន ឲ្យដឹងថារមណីយដ្ឋានប្រាសាទអង្គរវត្តទាក់ទាញបានភ្ញៀវទេសចរបរទេសចំនួនជាង៣៤ម៉ឺន ក្នុងត្រីមាសទី១ ឆ្នាំ២០២៤ ដែលកើនឡើង ៤៧ភាគរយធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន៕
ដោយៈសែន ដាវិត Apsara Tonight