បន្ទះឈីបអាមេរិក Neuralink បញ្ជូលក្នុងខួរក្បាលមនុស្សលើកដំបូង

លោក Noland Arbaugh បានក្លាយជាមនុស្សដំបូងគេ ដែលត្រូវបានវះកាត់ បញ្ជូលបន្ទះ Chip ខួរក្បាលរបស់ក្រុមហ៊ុនបច្ចេកវិទ្យាអាមេរិក ញ៉ូ រ៉លលីង (Neuralink)។ បន្ទះឈីបនេះជាកម្មសិទ្ធិរបស់មហាសេដ្ឋីពិភពលោក លោក Elon Musk។ នេះបើទីភ្នាក់ងារសារព័ត៌មាន The Project ចេញផ្សាយ នាពេលថ្មីៗនេះ។

រដ្ឋបាលចំណីអាហារ និងឱសថអាមេរិក សង្ឃឹមថា បន្ទះឈីបនេះនឹងអាចព្យាបាលជំងឺសរសៃប្រសាទ ប្រកបដោយប្រសិទ្ធិភាព។

សារព័ត៌មាន The Project បានផ្សាយថា ក្រោយពេលបញ្ចូលទៅក្នុងខួរក្បាលរួចរាល់ លោក Nolandដែលជាអ្នកជំងឺខ្វិន ឬ ពិការអវយវៈ ក្វូ ដ្រូត ភ្លី ចា (Quadriplegia) បានប្រាប់ថា លោកពេញចិត្តនឹងការសាកល្បងនេះ ដើម្បីអនាគតនៃបច្ចេកវិទ្យា ហើយលោកជឿថា នៅមានអ្វីដែលថ្មីៗបន្ថែមទៀត ក្នុងបច្ចេកវិទ្យា។ លោកនឹងស្វែងយល់ថា តើវានឹងប៉ះពាល់ ដូចជា ឈឺចុកចាប់លើក្បាល ឬយ៉ាងណា ដើម្បីឲ្យច្បាស់ថា អ្នកដែលចង់សាកល្បងប្រើប្រាស់បន្ទះឈីបខួបក្បាលនេះ លើកក្រោយ បានដឹងច្បាស់ពីកំហុសបច្ចេកទេសណាមួយ។ ប៉ុន្តែ លោកសង្ឃឹមថា មិនមានបញ្ហាអ្វីកើតឡើង ហើយលោកគិតថា នេះគឺជារឿងដ៏អស្ចារ្យ។

គេហទំព័រ Yahoo បានចុះផ្សាយ កាលពីថ្ងៃពុធថា រដ្ឋបាលចំណីអាហារ និងឱសថសហរដ្ឋអាមេរិក ហៅកាត់ FDA ទើបបានអនុម័តបន្ទះឈីបខួរក្បាលរបស់ក្រុមហ៊ុន សម្រាប់មនុស្សទីពីរ ដែលក៏ជាអ្នកជំងឺពិការអវយវៈ Quadriplegia បន្ទាប់ពីលោក Noland Arbaugh ។

ក្រុមហ៊ុន Neuralink សង្ឃឹមថា បន្ទះឈីបខួរក្បាលនឹងផ្តល់ជីវិតថ្មី ដល់អ្នកជំងឺ Quadriplegic ក្រោយពេលទទួលបានការអនុញ្ញាតពី FDA ជាលើកទីពីរ។ Neuralink Corp. គឺជាក្រុមហ៊ុនបច្ចេកវិទ្យាសរសៃប្រសាទរបស់អាមេរិកដែលបានបង្កើតឡើង នៅឆ្នាំ ២០២៤ មានមូលដ្ឋាននៅ រដ្ឋកាលីហ្វ័រញ៉ា ផ្តោតលើការផ្សាំខួរក្បាល-កុំព្យូទ័រ ។

យ៉ាងណាមិញ កាសែត Wall Street Journal បានរាយការណ៍ ដោយដកស្រង់ឯកសារ និងបុគ្គលម្នាក់ ដែលស្គាល់ក្រុមហ៊ុនថា បច្ចេកវិទ្យានេះតម្រូវឲ្យមានការបង្កប់ឧបករណ៍ជ្រៅ ទៅក្នុងខួរក្បាល៕

ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner