ឯកឧត្តម ជាប សត្ថារតន៍ អញ្ជើញចូលរួម បិទយុទ្ធនាការឃោសនាបោះឆ្នោតក្រុមប្រឹក្សា រាជធានី ខេត្ត ក្រុមប្រឹក្សាស្រុក ក្រុង នៅស្រុកព្រែកប្បាស ខេត្តតាកែវ

(តាកែវ)៖ ឯកឧត្តម ជាប សត្ថារតន៍ សមាជិកគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តតាកែវ និងជាប្រធានក្រុមការងារគណបក្សចុះជួយស្រុកព្រៃកប្បាស រួមជាមួយនិងគណៈកម្មាធិការគណបក្សខេត្តតាកែវ បានអញ្ជើញបិទយុទ្ធនាការឃោសនាបោះឆ្នោតក្រុមប្រឹក្សា រាជធានី ខេត្ត ក្រុមប្រឹក្សាស្រុក ក្រុង នៅព្រឹកថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៤ ។

ឯកឧត្តម ជាប សត្ថារតន៍ បានថ្លែងអំណរគុណចំពោះគណៈកម្មាធិការគណបក្ស ស្រុក ដែលបានខិតខំប្រឹងប្រែងនិងរៀបចំយុទ្ធនាការឃោសនាបោះឆ្នោតទាំងពិធីបើក និងពិធីបិទយុទ្ធនាការ ក៏ដូចជាការចុះឃោសនានៅមូលដ្ឋានក្រុងស្រុកផ្ទាល់ជាមួយអង្គបោះឆ្នោត។ យុទ្ធនាការឃោសនាបោះឆ្នោតដែលយើងធ្វើនៅក្នុងស្រុក ដែលប្រព្រឹត្តទៅដោយរលូន គ្មានហិង្សា និងគណបក្សនយោបាយនីមួយៗមានសិទ្ធិពេញលេញ ក្នុងការឃោសនា។

នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៤ ខាងមុខនេះ ជាថ្ងៃសម្រេចចិត្តរបស់អង្គបោះឆ្នោតដែលជាសមាជិកសមាជិកាក្រុមប្រឹក្សាឃុំសង្កាត់ក្នុងតំណែងក្នុងការបោះឆ្នោតជូនគណបក្សខ្លួនដែលស្រឡាញ់ពេញចិត្ត និងជឿជាក់ដើម្បីជ្រើសរើសសមាជិកក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ស្រុក ខណ្ឌ។ ការបោះឆ្នោតជ្រើសរើសសមាជិកក្រុមប្រឹក្សាខេត្ត និងក្រុមប្រឹក្សា ក្រុង ស្រុក ជាការពង្រឹងការអនុវត្តលទ្ធិប្រជាធិបតេយ្យនៅមូលដ្ឋានឱ្យកាន់តែប្រសើរបន្ថែមទៀត។

គួរបញ្ជាក់ថា ការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា អាណត្តិទី៤ ឆ្នាំ២០២៤ មានរយៈពេល ៨ ថ្ងៃ ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៤ រីឯការបោះឆ្នោត នឹងប្រព្រឹត្តទៅនាថ្ងៃអាទិត្យ ទី២៦ ខែឧសភា ឆ្នាំ២០២៤ ចាប់ពីវេលាម៉ោង ៧:០០ព្រឹក ដល់ ៣:០០រសៀល នៅតាមការិយាល័យ បោះឆ្នោតទាំង ២០៩ ការិយាល័យ នៅទូទាំងប្រទេស ៕

ដោយ ៖ ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner