ឯកឧត្តម ឃួង ស្រេង ចូលរួមបិទយុទ្ធនាការ ឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា អាណត្តិទី៤ ឆ្នាំ២០២៤

(ភ្នំពេញ)៖ ថ្ងៃទី២៤ ឧសភាឆ្នាំ២០២៤នេះជាថ្ងៃបិទយុទ្ធនាការ ឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សា ខណ្ឌ អាណត្តិទី៤ ឆ្នាំ២០២៤” ដោយនៅតាមបណ្តាខណ្ឌទាំ ១៤របស់រាជធានីភ្នំពេញ បានធ្វើពិធីបិទយុទ្ធនាការ ឃោសនាបោះឆ្នោតនេះព្រមៗគ្នា ។

ក្នុងពិធី “បិទយុទ្ធនាការ ឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សា ខណ្ឌ អាណត្តិទី៤ ឆ្នាំ២០២៤” នៅសង្កាត់សំរោង ខណ្ឌព្រែកព្នៅ ឯកឧត្ដម ឃួង ស្រេង សមាជិកគណៈកម្មាធិការកណ្តាល ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ និងជាប្រធានក្រុមការងារចុះមូលដ្ឋានខណ្ឌព្រែកព្នៅ បានកោតសរសើរនិងអរគុណចំពោះក្រុមការងាររបស់គណបក្សប្រជាជនកម្ពុជានៅខណ្ឌព្រែកព្នៅ ដែលបានខិតខំធ្វើការអភិវឌ្ឍន៍មូលដ្ឋានខណកឌឱ្យមានការអភិវឌ្ឍន៍រីកចម្រើននិងរក្សាបាននូវភូមិសង្កាត់មានសុវត្ថិភាពស្របទៅតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល។

ឯកឧត្ដម បន្តថា ផ្អែកតាមច្បាប់របស់ គជប គឺការបើកយុទ្ធនាការឃោសនាបោះឆ្នោតក្រុមប្រឹក្សារាជធានីខណ្ឌត្រូវចាប់ផ្ដើមឡើងនៅថ្ងៃទី១៧ឧសភា និងបញ្ចប់នៅថ្ងៃទី២៤ខែឧសភានេះ។ ក្នុងរយៈពេលនៃការ ឃោសនាបោះឆ្នោតនេះ គឺបានដំណើរការទៅដោយរលូនតាមច្បាប់របស់ គ ជ ប ។

ឯកឧត្ដម ឃួង ស្រេង ក៏បានអំពាវនាវទៅដល់សមាជិកក្រុមប្រឹក្សាសង្កាត់ដែលជាអង្គបោះឆ្នោត សូមទៅបោះឆ្នោតឲ្យបានគ្រប់គ្នានិងគូសសន្លឹកឆ្នោតអោយបានត្រឹមត្រូវ។បន្ថែមពីនេះអាជ្ញាធរទាំងអស់ត្រូវបំផុសចលនាមហាជនឲ្យគាំទ្រគម្រោង “ព្រែកជីកហ្វូណន-តេជោ” ៕

ដោយ ៖ ហេង សម្បត្តិ

ហេង សម្បត្តិ
ហេង សម្បត្តិ
ជាការីថត ជាអ្នកយកព័ត៌មាន ក៏ជាអ្នកជំនាញកាត់តវីដេអូ ប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរាផងដែរ។ តាមរយៈបទពិសោធន៍ជាច្រើនឆ្នាំលើវិស័យព័ត៌មាន នឹងនាំមកជូនទស្សនិកជននូវព័ត៌មានសម្បូរបែប ប្រកបដោយវិជ្ជាជីវៈ។
ads banner
ads banner
ads banner