ឯកឧត្តម បណ្ឌិត អ៊ិត សំហេង អំពាវនាវដល់អង្គបោះឆ្នោតទាំងអស់ សូមបោះឆ្នោតដើម្បីបន្តការអភិវឌ្ឍន៍មូលដ្ឋាន

អត្ថបទដោយ៖
ជាវ ចន្ធូ

(ភ្នំពេញះ)៖ សមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជាមកពីសង្កាត់ទាំង៧ ក្នុងខណ្ឌបឹងកេងកង បក្ខជនក្រុមប្រឹក្សារាជធានី បេក្ខជនក្រុមប្រឹក្សាខណ្ឌ សរុបប្រមាណ ៥០០ នាក់ ដោយមានការចូលរួមពី ឯកឧត្តមបណ្ឌិត អ៊ិត សំហេង ប្រធានក្រុមការងារចុះជួយខណ្ឌបឹងកេងកង លោក សុខ សម្បត្តិ ប្រធានគណៈកម្មាធិការបក្សប្រជាជនកម្ពុជាខណ្ឌបឹងកេងកង និង លោក គឹម ឈុនអ៊ូ ជាអនុប្រធានគណបក្សខណ្ឌ ព្រឹកថ្ងៃទី ២៤ ខែឧសភានេះបានមកជួបជុំគ្នា លើដងផ្លូវលេខ៤៣៤ ក្នុងសង្កាត់ទំនប់ទឹក ដើម្បីធ្វើមេទ្ទីង អបអរសារទរ និងស្ដាប់ក្លឹមសារនៃសារលិខិតរបស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែនប្រធានគណបក្សប្រជាជនកម្ពុជា មុននឹងដង្ហែរក្បួនចេញ ឃោសនារកសម្លេងឆ្នោត ក្នុងថ្ងៃចុងក្រោយ តាមដងផ្លូវសំខាន់ៗ ក្នុងមូលដ្ឋានរបស់ខ្លួន សម្រាប់ការបោះឆ្នោត ក្រុមប្រឹក្សា រាជធានី ក្រុមប្រឹក្សាខណ្ឌ អណត្តិទី៤ ។

លោក សុខ សម្បត្តិ បានថ្លែង អំណរគុណយ៉ាងជ្រាលជ្រៅដល់សមាជិក-សមាជិកាគណបក្ស ទាំងអស់ ដែលតែងផ្តល់យុត្តិធម៌ ជំនឿ និង ការគាំទ្រចំពោះការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជាធ្វើឱ្យគណបក្សមានលទ្ធភាពគ្រប់គ្រាន់ ក្នុងការបំពេញភារកិច្ចបម្រើជាតិ និង ប្រជាជន ប្រកបដោយជោគ ជ័យក្នុងរយៈពេលជាង៤៥ឆ្នាំ កន្លងមកនេះ ។

ឯកឧត្តម បណ្ឌិត អ៊ិត សំហេង មានប្រសាសន៍ថា ក្រោមការដឹកនាំរបស់ គណបក្សប្រជាជនកម្ពុជា ប្រទេសជាតិមានសុខសន្តិភាព មានការរីកចម្រើន ប្រជាជនមានជីវភាពធូរធារ មានកេរ្តិ៍ឈ្មោះលេចត្រដែតឡើងវិញ លើឆាកអន្តរជាតិ ។

សម្រាប់អណត្តិថ្មីនៃរាជរដ្ឋាភិបាល ដឹកនាំដោយ សម្ដេចមហាបវរធិបតីហ៊ុនម៉ាណែត សម្ដេចបានខិតខំ ប្រឹងប្រែងបន្ដកសាងស្នាដៃពីសម្ដេចតេជោ ដឹកនាំនាវាកម្ពុជា ធ្វើដំណើរ យ៉ាងស្វាហាប់ ឆ្ពោះទៅកាន់ត្រើយសុភមង្គល ។

ឯកឧត្តម បណ្ឌិត ប្រធានក្រុមការងារបានអំពាវនាវដល់សមាជិក សមាជិកា ក្រុមប្រឹក្សា សង្កាត់ ក្នុងតំណែងទាំងអស់ដែលជាអ្គបោះឆ្នោត សូមអញ្ជើញទៅបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខណ្ឌ អាណត្តិទី៤ ឆ្នាំ២០២៤ ដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៤ ខាងមុខនេះ ដើម្បីទទួលបានភាពជាតំណាងរបស់ប្រជាពលរដ្ឋក្នុងការរួមចំណែកតាមដាន និង ជំរុញការអភិវឌ្ឍន៍ក្នុងមូលដ្ឋានឲ្យកាន់តែរីកចម្រើនថែមទៀត។

ឯកឧត្តមបណ្ឌិត ក៏បានអំពាវនាវ ដល់សមាជិក សមាជិកា ទាំងអស់ សូមចូលរួមគាំទ្រការអនុវត្តគម្រោងព្រែកជីកហ្វូណនតេជោ ដែលជាគំនិតផ្តួចផ្តើមរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ហើយបច្ចុប្បន្ន ត្រូវបានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បន្តអនុវត្តគម្រោងនេះឱ្យបានសម្រេចនាពេល ខាងមុខដើម្បីជាប្រយោជន៍ សម្រាប់ប្រទេសជាតិ និង ប្រជាជនកម្ពុជាទាំងមូល ។

លោក សុខ សម្បត្តិ ប្រធានគណៈកម្មាធិការបក្សប្រជាជនកម្ពុជាខណ្ឌបឹងកេងកងបានឲ្យដឹងថា ខណ្ឌបឹងកេងកង បេក្ខជនគណបក្សប្រជាជនកម្ពុជាដែលឈរឈ្មោះបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ខណ្ឌ អាណត្តិទី ៤ ឆ្នាំ២០២៤នេះ មានចំនួន ៣៤នាក់ ក្នុងនោះពេញសិទ្ធចំនួន ១៧នាក់ ស្រី២ នាក់ និងបម្រុងមានចំនួន ១៧នាក់ ៕

រូបភាព ជីម ភារ៉ា អត្ថបទ ជាវ ចន្ធូ

ជាវ ចន្ធូ
ជាវ ចន្ធូ
អ្នកយកព័ត៌មានកីឡា ពិធីករព័ត៌មានកីឡា រាយការព័ត៌មានកីឡា ថត សសេរអត្ថបទព័ត៌មាន កាត់ត អានព័ត៌មាន។ បទពិសោធន៍ការងារ៖ ធ្លាប់ធ្វើការងារផ្នែកវិស័យព័ត៌មានកីឡាជាង១០ឆ្នាំ ធ្វើការក្នុងស្ថានប័នធំៗជាច្រើនខាងផ្នែកទូរទស្សន៍ និងទទួលបានការបណ្តុះបណ្តាលវគ្គព័ត៌មានកីឡាខ្លីៗពីស្ថានប័នជំនាញជាច្រើនវគ្គផងដែរ។
ads banner
ads banner
ads banner