ពិព័រណ៍ពាណិជ្ជកម្មថៃ Thailand Products Expo 2024 ជំរុញការធ្វើពាណិជ្ជកម្ម ការវិនិយោគ និងទំនាក់ទំនងរវាងកម្ពុជា-ថៃ

(ភ្នំពេញ)៖ ពិព័រណ៍ពាណិជ្ជកម្មថៃ Thailand Products Expo 2024 រយៈពេល៤ថ្ងៃ នៅសាលសន្និសិទកោះពេជ្រ ធ្វើឡើងក្នុងគោលបំណងជំរុញការធ្វើពាណិជ្ជកម្ម ការវិនិយោគ និងទំនាក់ទំនងខាងផ្នែកពាណិជ្ជកម្មរវាងប្រទេសថៃនិងប្រទេសកម្ពុជា ។ ជាពិសេសចង់អោយ ប្រជាជនកម្ពុជាមានឱកាសជ្រើសរើសទិញទំនិញថៃ ដែលមានគុណភាពល្អនិងតំលៃសមរម្យ និងជាវេទិកាសំរាប់ពាណិជ្ជករថៃនិងពាណិជ្ជករកម្ពុជាធ្វើការចរចារចាប់ដៃគូពាណិជ្ជកម្មជាមួយគ្នាដើម្បី ស្វែងរកមិត្តដៃគូពាណិជ្ជកម្មក្នុងការធ្វើអាជីវកម្មជាមួយគ្នា ។

លោកស្រី ជីរ៉ាណាន់ វង្សមង្គល ប្រធានសមាគមពាណិជ្ជកម្មថៃនៅកម្ពុជា មានប្រសាសន៍ថា ការដាក់តាំងពិព័រណ៍នេះ មិនត្រឹមតែជម្រុញពាណិជ្ជកម្មរវាងកម្ពុជា-ថៃ ប៉ុណ្ណោះទេ ជាពិសេសចង់អោយ ប្រជាជនកម្ពុជាមានឱកាសជ្រើសរើសទិញទំនិញថៃ ដែលមានគុណភាពល្អនិងតំលៃសមរម្យ និងជាវេទិកាសំរាប់ពាណិជ្ជករថៃនិងពាណិជ្ជករកម្ពុជាធ្វើការចរចារចាប់ដៃគូពាណិជ្ជកម្មជាមួយគ្នាដើម្បី ស្វែងរកមិត្តដៃគូពាណិជ្ជកម្មក្នុងការធ្វើអាជីវកម្មជាមួយគ្នា ។ ពិព័រណ៍ពាណិជ្ជកម្មថៃនេះ ធ្វើឡើងរយៈពេល១០ឆ្នាំមកហើយ ដោយការតាំងពិព័រណ៌នេះ មានធ្វើនៅកម្ពុជាផង ហើយក៏មានធ្វើឡើងនៅប្រទេសថៃផងដែរ។

លោក សឿង សែ ប្រធានផ្នែកទីផ្សារ នៃក្រុមហ៊ុន Khorn thanat (Cambodia)Co.LTD,. ដែលបានចូលរួមក្នុងពិព័រណ៍នេះ បានអោយដឹងថា ៖ ថ្ងៃទីមួយនេះ មានអ្នកចូលរួមទស្សនា និងទិញទំនិញ មានច្រើន និងបានទិញទំនិញ ជាច្រើន រួមមានទាំងផលិតផល ថ្នាំមូស RANGER របស់លោកនាំយកមកដាក់តាំងបង្ហាញនេះ។ ក្នុងថ្ងៃតាំងពិព័រណ៍នេះផងដែរ ក្រុមហ៊ុន របស់លោក ក៏បាននាំចូល នូវផលិតផលថ្មី គឺសំឡីអនាម័យ ម៉ាក ហា ណា ដែលជាផលិតផលមកពីប្រទេសថៃ មានគុណភាពខ្ពស់ ស្តើងទន់ មិនរំខានដល់ស្បែក បច្ចេកទេស 3D ស្រូបទឹកបានល្អ។

នៅក្នុងពិព័រណ៍នេះ មានស្តង់ពិព័រណ៍សរុប ចំនួន ១០០ ស្តង់ ដោយមានដាក់បង្ហាញនិង លក់ទំនិញថៃនិងផលិតផលខ្មែរ OVOP ជាច្រើនប្រភេទ ដូចជា ៖ ១. សំភារៈសំណង់ ២. ទំនិញម្ហូបអាហារ និង ភេសជ្ជៈ ៣. សំលៀកបំពាក់ និង វាយនភ័ណ្ឌ ៤. សុខភាព សម្ភស្ស និងគ្រឿងសំអាង ៥. សំភារៈប្រើប្រាស់ក្នុងផ្ទះ និង សំភារៈផ្ទះបាយ ៦. វត្ថុអនុស្សាវរីយ៍ និង តុបតែងផ្ទះ ៧. គ្រឿងសង្ហារិម ៨. ទំនិញ OTOP ថៃ ៩. ផលិតផលខ្មែរ OVOP ១០. សំភារៈធ្វើពីស្បែក និង ស្បែកជើង ១១. សំភារៈអគ្គិសនី និង អេឡិចត្រូនិក ១២. គ្រឿងអលង្កានិងត្បូងពេជ្រ។

លោក លោកស្រី អាចជ្រើសរើសទិញទំនិញថៃ ជាច្រើនប្រភេទក្នុងតម្លៃពិសេសជាងតម្លៃលក់ក្នុងទីផ្សារ ជាពិសេស នៅក្នុងពិព័រណ៍នេះ បានជ្រើសរើសយកទំនិញថៃ ម៉ាកល្បីៗ ដែលជាប្រភេទទំនិញថ្មីមកដាក់បង្ហាញ និង រកតំណាងចែកចាយនៅកម្ពុជា។

សូមបញ្ជាក់ថា ៖ ការរៀបចំពិព័រណ៍ពាណិជ្ជកម្មថៃ Thailand Products Expo 2024 គឺចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៤ ចាប់ពីម៉ោង ៩ ព្រឹកដល់ម៉ោង ៩ យប់ នៅ សាលពិព័រណ៍កោះពេជ្រ រាជធានីភ្នំពេញ ដែលមានស្តង់សរុបចំនួន១០០ស្តង់ ដោយមានដាក់បង្ហាញលក់ទំនិញថៃ និងផលិតផលខ្មែរ OVOP ជាច្រើនប្រភេទ ។

ការរៀបចំពិព័រណ៍លើកនេះ មានការចូលរួមពីអ្នកនាំចូលទំនិញថៃ តំណាងចែកចាយ ទំនិញថៃនៅប្រទេសកម្ពុជា និងក្រុមហ៊ុនផលិតផលខ្មែរ OVOP ដោយបាននាំទំនិញដែលមានគុណ ភាពល្អមកដាក់តាំងនិងចំណាយជូនដល់អតិថិជនដោយផ្ទាល់ ៕

ដោយ / គ្រី សម្បត្តិ

គ្រី សម្បត្តិ
គ្រី សម្បត្តិ
ជាអ្នកយកព័ត៌មាននៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍អប្សរា។ ដោយសារទេពកោសល្យ និងភាពប៉ិនប្រសប់ ក្នុងការសរសេរអត្ថបទ ថត និងកាត់តព័ត៌មាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner