អឺរ៉ុបចាប់ដៃជប៉ុនផលិតផ្កាយរណបសិក្សាប្រើពពកប្រយុទ្ធការប្រែប្រួលអាកាសធាតុ

តូក្យូ៖ ផ្កាយរណប ដែលគេហៅឈ្មោះថា EarthCARE គ្រោងនឹងបាញ់បង្ហោះនាពេលឆាប់ៗនេះ ក្នុងបេសកកម្មដែលមានគោលបំណងស៊ើបអង្កេត ថាតើពពកអាចមានឥទ្ធិពលអ្វីខ្លះ ក្នុងការប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ។

ស្ថិតក្រោមកិច្ចសហការរវាងទីភ្នាក់ងារអវកាសអឺរ៉ុប ESA និងទីភ្នាក់ងារអវកាសជប៉ុន JAXA គ្រោងនឹងបាញ់បង្ហោះផ្កាយរណប EarthCARE នៅថ្ងៃអង្គារទី២៨ ខែឧសភា តាមរយៈគ្រាប់រ៉ុក្កែត SpaceX Falcon 9 ចេញពីមូលដ្ឋាន Vandenberg នៃរដ្ឋកាលីហ្វ័រញ៉ា។ បើតាមការគ្រោងទុក ផ្កាយរណបមានទម្ងន់ ២តោននេះ នឹងត្រូវដាក់ឱ្យដំណើរការនៅទីអវកាសក្នុងចម្ងាយជិត ៤០០គីឡូម៉ែត្រពីលើផែនដី ក្នុងរយៈពេល៣ឆ្នាំ ដើម្បីសិក្សាស្រាវជ្រាវពីពពក។

ប្រធាននាយកដ្ឋានគម្រោងសង្កេតភពផែនដីរបស់ ESA លោក Dominique Gillieron បានប្រាប់កាសែតបារាំង AFP ថា ពពកអាចរួមចំណែកសំខាន់ដែលនាំឱ្យមានការប្រែប្រួលអាកាសធាតុ ឬអាចទប់ស្កាត់ការប្រែប្រួលអាកាសធាតុ។ រីឯលោកស្រី Simonetta Cheli ប្រធានកម្មវិធីអង្កេតផែនដីរបស់ ESA បានបញ្ជាក់ថា ការយល់ដឹងអំពីធម្មជាតិនៃពពក បានក្លាយជារឿងសំខាន់ខ្លាំងណាស់។ ដូច្នេះ EarthCARE នឹងក្លាយជាផ្កាយរណបដំបូងគេ ដែលនឹងសិក្សាជម្រៅអំពីវា៕

ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner