វៀតណាមដេញថ្លៃដុំមាស ជិត៥ម៉ឺនតម្លឹង ក្នុងពេលជាង១ខែ

កាសែត VNexpress បានចេញផ្សាយថា ក្នុងមួយពេល១ខែ ធនាគារកណ្តាលវៀតណាម បានដាក់ដេញថ្លៃដុំមាស ចំនួន៤៨០០០តម្លឹងហើយគិតចាប់តាំងពីថ្ងៃទី២២ ខែមេសាមក ចំពេលដែលតម្លៃមាសសកលឡើងថ្លៃខ្លាំង។

កាលពីថ្ងៃចន្ទ ធនាគាររដ្ឋវៀតណាមួយនេះ បានសម្រេចបញ្ឈប់ការដេញថ្លៃដុំមាសទៀតហើយ បន្ទាប់ពីបានដេញថ្លៃ ចំនួន៦ដង រួចមក ប៉ុន្តែ មិនបានធ្វើឲ្យមាសចុះថ្លៃច្រើននោះទេ។ ក្នុងប្រទេសវៀតណាម មាសហក់ឡើងដល់ជាង៣៦០០ដុល្លារ ក្នុងមួយតម្លឹង កាលពីខែមុន។ ពេលនេះតម្លៃមាសនៅប្រទេសវៀតណាម គឺប្រហែល ៣៥០០ដុល្លារក្នុងមួយតម្លឹង ដែលថ្លៃជាងទីផ្សាសកលដែលមួយតម្លឹងមាសមិនទាន់ហក់ឡើងដល់ ៣០០០ដុល្លារនៅឡើយ គិតត្រឹមថ្ងៃពុធនេះ។

សមាជិកសភាមួយចំនួនបាននិយាយថា ការដេញថ្លៃមិនបានជោគជ័យ ក្នុងការរក្សាស្ថិរភាពទីផ្សារនោះទេ។ ក្នុងនោះ លោក Tran Van Lam សមាជិកនៃគណៈកម្មាធិការហិរញ្ញវត្ថុ និងថវិកា នៃរដ្ឋសភា បាននិយាយថា មាសរបស់ធនាគារកណ្តាលវៀតណាម មានតម្លៃខ្ពស់ ក្នុងការដេញថ្លៃ ហើយអ្នកដែលមានមាស បានលក់ ដើម្បីបានចំណេញ ធ្វើឲ្យតម្លៃទីផ្សារ មិនអាចធ្លាក់ចុះ នោះទេ។ អ្នកវិភាគមួយចំនួន បាននិយាយថា នៅទីបំផុត ធនាគារកណ្តាលត្រូវតែបោះបង់ចោល នូវវេទិកាដេញថ្លៃដុំមាស នេះ។

ក្រោយបរាជ័យ ធនាគាររដ្ឋវៀតណាមបញ្ជាក់ថា ខ្លួននឹងងាកទៅរកវិធានការផ្សេងទៀត ដើម្បីរក្សាស្ថិរភាពទីផ្សារមាសវិញ ប៉ុន្តែ មិនបានបង្ហាញលម្អិតទេ។

ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner