ឯកឧត្តមឧបនាយករដ្ឋមន្រ្តី សុខ ចិន្ដាសោភា បានលើកទឹកចិត្តឱ្យក្រុមហ៊ុនតួកគីស្វែងរកឱកាសវិនិយោគនៅកម្ពុជា

ភ្នំពេញ៖ នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៤ ក្នុងឱកាសបំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋតួកគី ឯកឧត្តមឧបនាយករដ្ឋមន្រ្តី សុខ ចិន្ដាសោភា រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ រួមជាមួយឯកឧត្តម Mustafa Tuzcu អនុរដ្ឋមន្ត្រីពាណិជ្ជកម្ម នៃសាធារណរដ្ឋតួកគី បានអញ្ជើញចូលរួមជាអធិបតី និងថ្លែងការណ៍រួមក្នុងកម្មវិធីអាហារថ្ងៃត្រង់ធុរកិច្ចកម្ពុជា-តួកគី ដែលមានការចូលរួមពីធុរជនប្រមាណជាង ៣០រូប ។

ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បានលើកទឹកចិត្តឱ្យក្រុមហ៊ុនតួកគីស្វែងរកឱកាសវិនិយោគលើវិស័យសក្តានុពលនានានៅកម្ពុជា ដូចជាវិស័យទេសចរណ៍ កសិកម្ម ការកែច្នៃម្ហូបអាហារ ឡូជីស្ទីក ការគ្រប់គ្រងសណ្ឋាគារ និងសំណង់ និងជ្រើសរើសកម្ពុជាជាច្រកដ៏សំខាន់មួយ ក្នុងការពង្រីកការវិនិយោគរបស់ខ្លួននៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ដែលជាទីផ្សារពាណិជ្ជកម្មមួយដ៏ធំ ក្រោមក្របខ័ណ្ឌកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន និងកិច្ចព្រមព្រៀងស្ដីពីភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) ដែលមានស្រាប់ ៕

ដោយ ៖ សួង ពិសិដ្ឋ

សួង ពិសិដ្ឋ
សួង ពិសិដ្ឋ
អ្នកថតពត៌មានចូលបំរើការងារនៅទូរទស្ស៏អប្សរាឆ្នាំ1998រហូតដល់បច្ចុប្បន្នឆ្នាំ2022តាមសម្ដេចតេជោនឹងក្រសួងការបរទេស
ads banner
ads banner
ads banner