អ្នកជំនាញសុខភាពរាប់រយនាក់ជំរុញឱ្យក្រុមហ៊ុនឱសថអាមេរិក Gilead ផលិតថ្នាំអេដស៍ HIV ជំនាន់ថ្មីមានតម្លៃថោក

ប៉ារីស៖ អ្នកនយោបាយ អ្នកជំនាញសុខភាព និងអ្នកល្បីល្បាញជាង ៣០០នាក់កាលពីថ្ងៃព្រហស្បតិ៍ បានអំពាវនាវឱ្យក្រុមហ៊ុនឱសថយក្សសហរដ្ឋអាមេរិក Gilead អនុញ្ញាតឱ្យផលិតថ្នាំបង្ការមេរោគអេដស៍ (HIV) ជំនាន់ថ្មី ដែលមានតំលៃថោក ដូច្នេះវានឹងអាចចែកចាុយទៅដល់ប្រជាជននៅក្នុងប្រទេសកំពុងអភិវឌ្ឍន៍ ដែលរងផលប៉ះពាល់ខ្លាំងបំផុត ដោយសារជំងឺដ៏កាចសាហាវនេះ។

ថ្នាំ Lenacapavir នឹងដើរតួសំខាន់ ក្នុងការប្រយុទ្ធប្រឆាំងនឹងមេរោគអេដស៍ នេះបើយោងតាមលិខិតចំហមួយ ផ្ញើទៅកាន់នាយកប្រតិបត្តិក្រុមហ៊ុន Gilead លោក Daniel O’Day ដែលបានចុះហត្ថលេខាដោយអតីតមេដឹកនាំពិភពលោក ក្រុមអេដស៍ សកម្មជន តារាសម្ដែង និងអ្នកដទៃ។

សំបុត្រចំហរនោះបានរៀបរាប់ថា យើងជំរុញឱ្យ Gilead ធានាថា ប្រជាជននៅ Global South ដែលរស់នៅជាមួយ ឬប្រឈមមុខនឹងមេរោគអេដស៍ អាចទទួលបានថ្នាំដំបូងបង្អស់នេះក្នុងពេលតែមួយ ដូចដែលប្រជាជននៅ Global North ទទួលបានដែរ។

យោងតាមអង្គការសុខភាពពិភពលោក បានឱ្យដឹងថា ពីរភាគបីនៃអ្នកផ្ទុកមេរោគអេដស៍ ៣៩លាននាក់ គឺនៅអាហ្វ្រិកគិតក្នុងឆ្នាំ ២០២២។ តួលេខរបស់អង្គការសុខភាពពិភពលោកបានបង្ហាញថា អាហ្រ្វិកក៏មានអ្នកជំងឺចំនួន ៣៨០,០០០នាក់បានស្លាប់ផងដែរ ដែលទាក់ទងនឹងជំងឺអេដស៍ចំនួន ៦៣០,០០០ករណីនៅទូទាំងពិភពលោកក្នុងឆ្នាំនោះផងដែរ៕

ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner