សម្ដេចតេជោ ប្រធានព្រឹទ្ធសភាកម្ពុជា៖ “ការផ្ទេរអំណាចទៅអ្នកជំនាន់ក្រោយនេះ គឺជាការសម្រេចចិត្តដ៏ត្រឹមត្រូវ ពីព្រោះថារាជរដ្ឋាភិបាលថ្មី

គឺសុទ្ធតែជាកម្លាំងវ័យក្មេង ហើយជាធនធានមនុស្ស ដែលមានសមត្ថភាពគ្រប់គ្រាន់ក្នុងការដឹកនាំប្រទេសឲ្យរីកចម្រើនបន្តទៀតនាពេលខាងមុខ និងស្នើឲ្យឯកអគ្គរាជទូតអង់គ្លេស Dominic Williams ជួយក្នុងបញ្ហាអធិការកិច្ច ដោយផ្ដល់នូវបច្ចេកវិទ្យាទំនើប ក្នុងការគ្រប់គ្រងធនធានមនុស្ស  ក៏ដូចជាបច្ចេកវិទ្យាក្នុងការគ្រប់គ្រងអំពើអសកម្មផ្សេងៗជាដើម”។

ក្នុងជំនួបនេះដែរ ឯកអគ្គរដ្ឋទូត បង្ហាញក្តីរីករាយលើការកើនឡើងជាបន្តបន្ទាប់នៃទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរ និងមានការបង្កើតវេទិកាវិនិយោគ ដើម្បីទាក់ទាញការវិនិយោគពីអង់គ្លេសមកកម្ពុជា ។

សម្ដេចតេជោ ក៏បានលើកទឹកចិត្តឲ្យ ឯកអគ្គរាជទូតអង់គ្លេសបន្តធ្វើការជាមួយរាជរដ្ឋាភិបាលថ្មី ដឹកនាំដោយសម្ដេចធិបតី ហ៊ុន ម៉ាណែត លើវិស័យពាណិជ្ជកម្ម និងការវិនិយោគនេះ ដើម្បីជំរុញទំហំពាណិជ្ជកម្មឲ្យមានការកើនឡើង។

#ams1minute

ads banner