ពិព័រណ៍កូនក្មេង ដ៏ធំជាងគេនៅប្រទេសកម្ពុជា ចាប់ផ្តើមដំណើរការហើយនៅកោះពេជ្រ រយៈពេល ៣ថ្ងៃ

(ភ្នំពេញ)៖ ពិព័រណ៍កម្សាន្តកូនក្មេង ដ៏ធំប្រចាំឆ្នាំ២០២៤ នៅកោះពេជ្រ ដោយមានការដាក់តាំងរហូតដល់ទៅជាង ៣០០ស្តង់ ជាមួយនឹងសម្ភារៈប្រើប្រាស់សម្រាប់មាតាបិតា កុមារ ដែលប្រកបទៅដោយគុណភាព និងការបញ្ចុះតម្លៃជាច្រើន ហើយបង្កលក្ខណៈឱ្យកុមារមានភាពសប្បាយរីករាយផងដែរ ។

លោក ឈិន រ៉ាឌី CHHIN RADY សហស្ថាបនិក និងអគ្គនាយកប្រតិបត្តិ ហាងឯកទេសទំនិញកុមារ បេប៊ីអោតឡេត (Babyoutlet) បានអោយដឹងថា ៖ កត្តាដែលធ្វើឲ្យពួកគេទទួលបានដៃគូសហការលឿនយ៉ាងនេះក៏ដោយសារតែពួកគេបានដាក់បញ្ចូលនូវកម្មវិធី សប្បាយៗ ប្លែកៗ ដ៏ច្រើនសម្បូរបែបទៅក្នុង កម្មវិធីពិព័រណីកម្សាន្តកូនក្មេង ហើយអ្វីដែលពិសេសនោះគឺពិព័រណ៍ដ៏ធំនេះ នឹងធ្វើលើផ្ទៃដីរហូតដល់ ១ម៉ឺនម៉ែត្រការ៉េ ហើយអ្នកចូលរួមមិនតិចជាង ៨ម៉ឺននាក់ឡើយ ទាំងអស់នេះហើយជាអ្វីដែលដៃគូសហការរបស់ពួកគេ ចង់បានដើម្បីផ្សព្វផ្សាយ និងដាក់លក់ផលិតផល ឬសេវាកម្មរបស់ពួកគេ។

លោកក៏បានបន្ថែមទៀតថា រឿងសំខាន់នៅក្នុង កម្មវិធីពិព័រណ៍កម្សាន្តកូនក្មេង គឺធ្វើយ៉ាងណាឲ្យអ្នកចូលរួមសប្បាយរីករាយ ហេតុនេះហើយទើបពួកគេមិនសំចៃដៃក្នុងដាក់បញ្ចូល នូវកម្មវិធីសប្បាយៗ ប្លែកៗជាច្រើន ។

លោក កែវ ទ្បង់ឌី សហស្ថាបនិក និងអគ្គនាយកអភិវឌ្ឍធុរកិច្ច ហាងឯកទេសទំនិញកុមារបេបីអោតទ្បេត Baby Outlet បានបញ្ជាក់ផងដែរថា កម្មវិធីពិព័រណ៌កម្សាន្តកូនក្មេង គឺជាពិព័រណ៍កុមារដ៏ធំជាងគេនៅប្រទេសកម្ពុជា ដោយមានជាង ៣០០ក្រុមហ៊ុនចូលរួម ហើយភាគច្រើនលើសលុបជាផលិតផលកុមារ បានចូលរួមជាមួយកម្មវិធីពិព័រណ៍កម្សាន្តកូនក្មេងនេះដែលផ្តល់ជូននូវការបញ្ចុះតម្លៃ យ៉ាងច្រើនសម្បើម ។ លើសនេះអ្នកចូលរួមក៏មានការឱកាសឈ្នះរង្វាន់ម៉ូតូ និងមានជាង ២ម៉ឺនរង្វាន់ផ្សេងទៀត ពីការ លេងល្បែងកម្សាន្តជំនួយបញ្ញាជាង ១០០មុខ ការបោះតង់ញ៉ាំអាហារ មើលកុនជុំគ្រួសារ ការដង្ហែក្បួនព្យុះហយាត្រាតុក្កតាធំៗ ការចែកនំ ទឹក និងកាដូដោយឥតគិតថ្លៃ ការទំលាក់ប៉ោងៗរាប់ម៉ឺនគ្រាប់ជាមួយង្វាន់ជាច្រើន និងដំណើរផ្សងព្រេង ក្នុងសួនរូបថត ដើម្បីរុករករូបថតខ្លួនឯង ផងដែរ ។

សូមបញ្ជាក់ថា ពិព័រណ៍នេះ ចាប់ពីថ្ងៃទី៣១ ខែឧសភា ដល់ថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៤ ស្ត្រីមានផ្ទៃពោះ ម៉ាក់ៗនិងកូនៗអាចទទួលបានការពិនិត្យនិងពិគ្រោះសុខភាពលំដាប់ស្តង់ដារអន្តរជាតិដោយឥតគិតថ្លៃ ពីបណ្តាមន្ទីរពេទ្យជាតិ និងអន្តរជាតិធំៗ ល្បីៗដូចជា៖ មន្ទីរពេទ្យបាំរ៉ុងរាត់ (Bumrungrad International hospital) មន្ទីរពេទ្យ PatRangsit Hospital និងមន្ទីរពេទ្យ samitivej Hospital ដែលជាមន្ទីរពេទ្យដ៏ធំលំដាប់អន្តរជាតិពីប្រទេសថៃ និងពីប្រទេសកម្ពុជាវិញមានមន្ទីរពេទ្យសម្ភព និងកុមារ Rose Maternity Clinic និងមន្ទីរព្យាបាលមាត់-ធ្មេញ ខូលីធូល (Qualitooth Dental Clinic) ស្តង់ដារអាល្លឺម៉ង់នៅកម្ពុជា ។ ការពិនិត្យនិងពិគ្រោះទ្រង់ទ្រាយធំពីសំណាក់មន្ទីរពេទ្យធំៗទាំង៥រួមគ្នា និងមិនគិតថ្លៃបែបនេះ នឹងធ្វើឡើងក្នុងកម្មវិធីពិព័រណ៍កម្សាន្តកូនក្មេង រៀបចំដោយហាងឯកទេសទំនិញកុមារ បេប៊ីអោតឡេត នៅសាលពិព័រណ៍កោះពេជ្រចាប់ចាប់ពីថ្ងៃទី៣១ ខែឧសភា ដល់ថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៤ ៕

ដោយ / គ្រី សម្បត្តិ

គ្រី សម្បត្តិ
គ្រី សម្បត្តិ
ជាអ្នកយកព័ត៌មាននៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍អប្សរា។ ដោយសារទេពកោសល្យ និងភាពប៉ិនប្រសប់ ក្នុងការសរសេរអត្ថបទ ថត និងកាត់តព័ត៌មាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner