មនុស្សជាង៤០០លាននាក់ គ្មានការងារធ្វើនៅឆ្នាំ២០២៤

ទីភ្នាក់ងារពលកម្មអន្តរជាតិ ហៅកាត់ ILO នៃអង្គការសហប្រជាជាតិបាននិយាយថា ភាពអត់ការងារជាសាកលនឹងមានជាង៤០០លាននាក់ នៅឆ្នាំ២០២៤នេះ ហើយត្រូវបានកំណត់ថា អត្រានេះធ្លាក់ចុះបន្តិចបន្តួច។
 
ILO រំពឹងថា អត្រាគ្មានការងារធ្វើជាសកល នឹងកើនឡើងដល់ត្រឹម៤.៩ ភាគរយ នៅឆ្នាំ ២០២៤ ថយចិត្តបន្តិចធៀបនឹងការព្យាករណ៍ កាលពីដំបូងដែលថា អត្រាភាពអត់ការងារនឹងកើនឡើងដល់ ៥.២ភាគរយ។ ប៉ុន្តែនៅខ្ពស់ជាងឆ្នាំ២០២៣ ដែលស្ថិតក្នុងអត្រា ៥ភាគរយ។
 
របាយការណ៍ដដែលបានរកឃើញថា មនុស្សចំនួន១៨៣លាននាក់ ស្ថិតក្នុង «និយមន័យនៃភាពអត់ការងារធ្វើ» ដែលមានន័យថា ពួកគេកំពុងស្វែងរកការងារយ៉ាងសកម្ម ហើយអាចរកបានភ្លាមៗ។ ប៉ុន្តែចំនួនអ្នកគ្មានការងារធ្វើ ហើយចង់ធ្វើខ្លាំង មានចំនួន ៤០២លាននាក់។
 
អង្គការ ILO បានព្រមានថា វិសមភាពក្នុងទីផ្សារការងារនៅតែបន្តកើតមាន សម្រាប់ស្ត្រី នៅក្នុងប្រទេសដែលមានចំណូលទាប រងផលប៉ះពាល់ខ្លាំង។ របាយការណ៍ នៅឆ្នាំ២០២៤នេះ បុរសជិត៧០ភាគរយ ត្រូវបានគេជួលឲ្យធ្វើការ ខណៈដែលស្ត្រី មានជាង៤៥ភាគរយ៕
 
ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner