ឧបករណ៍ សម្ភារៈអគ្គិសនី អំណោយរបស់ឯកឧត្តម កែ គឹមយ៉ាន ត្រូវបានប្រគល់ជូនវិទ្យាល័យជប់វារី

បន្ទាយមានជ័យ៖ឧបករណ៍ សម្ភារៈអគ្គិសនី ដែលជាអំណោយ​របស់ឯកឧត្តម កែ គឹមយ៉ាន តំណាងរាស្ត្រមណ្ឌលខេត្តបន្ទាយ មានជ័យនិងជាឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនិងលោកជំទាវត្រូវបានក្រុមការងារប្រគល ទទួលជូនដល់អគារពហុបច្ចេកទេស ស្ថិតនៅ​វិទ្យាល័យជប់វារី ស្រុកព្រះនេត្រព្រះរួមជាមួយការ​បើកវគ្គ​បណ្ដុះបណ្ដាលជំនាញអគ្គិសនីផងដែរ។

អគារពហុបច្ចេកទេសនៅវិទ្យាល័យជប់វារី ផ្ដួចផ្ដើមសាងសង់ និងគាំទ្រពីឯកឧត្តម កែ គឹមយ៉ាន និងលោកជំទាវនៅឆ្នាំ២០១៤ ហើយសង់រួចរាល់នៅឆ្នាំ២០១៥។សាលាបានដំណើរការ​បង្រៀន​និងបណ្ដុះបណ្ដាលដល់សិស្សលើផ្នែកកុំព្យូទ័រនិងភាសា អង់គ្លេស​រហូតមកដល់ឆ្នាំ២០១៩ ត្រូវបានផ្អាកដំណើរការដោយ​សារជំងឺកូវីដ១៩។

លោក ភុក ទិច ប្រធានការិយាល័យអប់រំ យុវជន និងកីឡាស្រុក​ព្រះនេត្រព្រះ និងលោក ហ៊ូ ប៊ុនហេង បានឱ្យដឹងថា ដោយ​ទទួលបានការឧបត្ថម្ភពីឯកឧត្តម កែគឹមយ៉ាននិងលោកជំទាវ ទើបអគារពហុបច្ចេកទេស បានចាប់ផ្ដើមបើកវគ្គបណ្ដុះ បណ្ដាល​ជំនាញអគ្គិសនីឡើងវិញដល់យុវជនក្រៅសាលា និងសិស្សក្នុង​សាលារយៈពេលសិក្សាបីខែចាប់ពីខែមិថុនាដល់ ខែសីហា។ក្នុងមួយសប្តាហ៍សិក្សាពីរថ្ងៃនៅថ្ងៃអាទិត្យនិងថ្ងៃព្រហស្បតិ៍។វគ្គទី១មានសិក្ខាកាមចំនួន ៣៣នាក់ (ស្រី១០នាក់) បង្រៀន​ដោយគ្រូអគ្គិសនីក្នុងសាលាពីររូប។ សិក្ខាកាមទទួលបាន​សម្លៀកបំពាក់ឯកសណ្ឋានឧបត្ថម្ភដោយលោក ឃូ ពៅ អភិបាល​ស្រុកព្រះនេត្រព្រះ។

ឯកឧត្តម អ៊ី ឡុង តំណាងរាស្រ្តមណ្ឌលខេត្តបន្ទាយមានជ័យ លោក យឹម សំណាងអភិបាលរងខេត្តបានផ្តាំផ្ញើដល់សិក្ខាកាម សូមយកចិត្តទុកដាក់ស្ដាប់និងខិតខំរៀនសូត្រយកនូវមុខជំនាញនេះឱ្យបានច្បាស់លាស់ដើម្បីពង្រីកចំណេះដឹងរបស់ខ្លួនឱ្យ ក្លាយទៅជាប្រភពចំណូលជួយដល់ជីវភាពគ្រួសារ។

ចំណែកឯកឧត្តម ឈើយ ចាន់ណា សមាជិកព្រឹទ្ធសភាបាន​ដាស់តឿនថា ត្រូវមានចំណង់ចំណូលចិត្តផ្ទាល់ខ្លួនផង ទើប
ការជ្រើសរើសយកជំនាញបានចំគោលដៅត្រឹមត្រូវ៕


ដោយ៖ឃិន គន្ធា

ads banner