៥ខែដំបូង វៀតណាមរកចំណូលបានជាង ២ពាន់លានដុល្លារ ពីការនាំចេញបន្លែ និងផ្លែឈើ

ហាណូយ៖ ក្នុងរយៈពេល ៥ខែដំបូងនៃឆ្នាំនេះ
ការនាំចេញផ្លែឈើ និងបន្លែរបស់វៀតណាមបានកើនឡើងចំនួន ២៨.១ភាគរយ ដល់ ២.៥៩ពាន់លានដុល្លារ។

ប្រធានសមាគមផ្លែឈើ និងបន្លែវៀតណាម លោក Nguyen Thanh Binh បាននិយាយថា ទុរេន ផ្លែស្រកានាគ ខ្នុរ និងចេកនៅតែជាផ្លែឈើស្រូបទាញប្រាក់បានច្រើនជាងគេ។

លោក Nguyen បានព្យាករថា និន្នាការវិជ្ជមាននឹងបន្ត ដោយលើកឡើងពីការផ្គត់ផ្គង់ក្នុងស្រុកដ៏ច្រើន និងតម្រូវការកើនឡើង ទាំងទីផ្សារប្រពៃណី និងទីផ្សារកំពុងរីកចម្រើន។

ទោះយ៉ាងណាក៏ដោយ ប្រធាននាយកដ្ឋានផលិតកម្មដំណាំក្រោមក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទវៀតណាម លោក Nguyen Nhu Cuong បានលើកឡើងពីបញ្ហាប្រឈមដ៏មានសក្តានុពល ដោយសារការប្រែប្រួលអាកាសធាតុ។

តួយ៉ាង លក្ខខណ្ឌអាកាសធាតុមិនអំណោយផលបានកាត់បន្ថយយ៉ាងខ្លាំងនូវការប៉ាន់ប្រមាណបឋមសម្រាប់ផលិតកម្មផ្លែល្ហុងក្នុងឆ្នាំ ២០២៤។ ការព្យាករណ៍បច្ចុប្បន្នមានប្រហែល ២០០,០០០តោន ថយចុះជិតពាក់កណ្តាល បើធៀបនឹងឆ្នាំ ២០២៣៕ ប្រភព៖ VNExpress ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner