ឥណ្ឌាគ្រោងដំណើរការឡានតាក់ស៊ីហោះនៅឆ្នាំ ២០២៦
ញូដែលី៖ ក្រសួងអាកាសចរណ៍ឥណ្ឌា បានដាក់ចេញនូវគម្រោងធ្វើដំណើរចល័តលើអាកាសក្នុងទីក្រុង ជាមួយនឹងការរៀបចំគណៈកម្មការបច្ចេកទេសជាច្រើន ដើម្បីត្រួសត្រាយផ្លូវ សម្រាប់តាក់ស៊ីហោះ ដំបូង គេ របស់ ឥណ្ឌា នៅ ឆ្នាំ ២០២៦។
គម្រោងឡានតាក់ស៊ីហោះអគ្គិសនី (eVTOL) នេះមានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់ប្រធានាធិបតីឥណ្ឌា លោក Narendra Modi។ សារព័ត៌មាន Times of India បានរាយការណ៍កាលពីនៅថ្ងៃពុធថា គណៈកម្មាធិការដែលបង្កើតឡើងដោយអគ្គនាយកដ្ឋានអាកាសចរស៊ីវិល (DGCA) នឹងធ្វើផែនការសម្រាប់ការដាក់ឱ្យប្រើប្រាស់ឡានតាក់ស៊ីហោះតាមផ្លូវអាកាសនៅក្នុងប្រទេស ដោយចាប់ផ្តើមពីទីក្រុង Delhi-NCR, Mumbai និង Bengaluru នៅត្រឹមឆ្នាំ ២០២៦។ រីឯទីក្រុងChennai និង Hyderabad ស្ថិតនៅដំណាក់កាលបន្ទាប់។
ជាមួយគ្នានេះ ក្រុមហ៊ុន InterGlobe Enterprises (IGE) នឹងចាប់ផ្តើមអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធចាំបាច់ ដោយសហការជាមួយក្រុមហ៊ុនផលិតឡានតាក់ស៊ីអាកាសអាមេរិក Archer Aviation។ ក្រុមហ៊ុន InterGlobe Enterprises (IGE) មានទំនាក់ទំនងជាទៀងទាត់ជាមួយនិយតករសម្រាប់គំនិតផ្តួចផ្តើមនេះ។
ប្រធានក្រុមហ៊ុន IGE លោក Rahul Bhatia បានដាក់បញ្ជាទិញឡានតាក់ស៊ីហោះ Midnight Air Taxi ចំនួន ២០០គ្រឿងពីក្រុមហ៊ុន Archer ដែលមានតម្លៃប្រហែល ១ពាន់លានដុល្លារ។
ក្រុមហ៊ុន Archer ក៏មានបំណងចាប់ផ្តើមប្រតិបត្តិការឡានតាក់ស៊ីហោះនៅសហរដ្ឋអាមេរិកផងដែរ ដោយចាប់ផ្តើមពីទីក្រុង New York និង Chicago នៅឆ្នាំក្រោយ។ បន្ទាប់ ពី នេះ Archer គ្គ្រគ្រោងនឹងណែនាំឡានតាក់ស៊ីហោះក្នុង ប្រទេស ឥណ្ឌា និងអេមីរ៉ាត់ អារ៉ាប់រួម។
Archer ក៏គ្រោងនឹងចាប់ផ្តើមផលិតឡានតាក់ស៊ីហោះ Midnight របស់ខ្លួននៅរោងចក្រហ្សកហ្ស៊ីនៅឆ្នាំ២០២៤។ ក្រុមហ៊ុននេះក៏កំពុងសហការជាមួយក្រុមហ៊ុនផលិតឡាន Stellantis ដើម្បីផលិតឡានតាក់ស៊ីហោះហើរតាមផ្លូវអាកាសនៅតាមទីតាំងផ្សេងៗ រួមទាំងប្រទេសឥណ្ឌាផងដែរ៕ ប្រភព: The Economy Times ប្រែសម្រួលដោយ: ឈឹម ទីណា