ពលការីនីខ្មែរ ១៥នាក់ ដែលគេបោកប្រាស់ធ្វើការនៅប្រទេសអារ៉ាប់សាអ៊ូឌីត វិលត្រឡប់មកមាតុប្រទេស (Video Inside)

ពលការីនីខ្មែរ ១៥នាក់ ដែលគេបោកប្រាស់ឱ្យទៅធ្វើការនៅក្នុងប្រទេសអារ៉ាប់សាអ៊ូឌីត បានវិលត្រឡប់មកកម្ពុជាវិញ នៅថ្ងៃទី៥ មិថុនា ឆ្នាំ២០២៤ ក្រោមការជួយសម្រួបសម្រួល ពីរាជរដ្ឋាភិបាល។

ការវិលត្រឡប់មកមាតុប្រទេសវិញនេះ បានធ្វើឱ្យចំនួនពលការីនី ដែលរងការបោកប្រាស់ធ្វើការនៅក្នុងប្រទេសអារ៉ាប់សាអ៊ូឌីតនោះ មានសរុបចំនួន ៧៨នាក់រួចហើយ។

អំពើបោកប្រាស់ក្នុងវិស័យការងារនេះ ត្រូវបានគេរាយការណ៍ធ្លាប់កើតមានជាច្រើន លើប្រទេសនានា ក្នុងសកលលោក ដោយសារតែពលករជឿលង់ ការចាញ់បោកមេខ្យល់ ដែលសន្យាថានឹងផ្តល់ប្រាក់ខែ។

ពលការិនីខ្មែរដែលវិលមកវិញនោះ ត្រូវបានទទួលយ៉ាងកក់ក្តៅ ពីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ តាំងពីការសម្របសម្រួល នៅព្រលានយន្តហោះ ក្នុងព្រះរាជាណាចក្រថៃ រហូតមកដល់ព្រលានយន្តហោះអន្តរជាតិភ្នំពេញ និងនៅទីស្តីការក្រសួង។

រហូតមកទល់ពេលនេះ ពលការិនីសរុបចំនួន ៧៨នាក់ ដែលវិលត្រឡប់មកវិញ ទទួលបានការផ្សព្វផ្សាយពីឱកាសការងាររាប់ម៉ឺនកន្លែង ដែលមាននៅក្នុងស្រុក, ការបង្ហាញពីឱកាសសិក្សាវគ្គបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈកម្រិត១ ដោយឥតគិតថ្លៃ រួមទាំងទទួលបានការពិនិត្យសុខភាពថែមទៀតផង មុននឹងការជូនដំណើរទៅកាន់គេហដ្ឋាន។

ads banner