រកឃើញអាវុធជាច្រើនលាក់ទុកក្នុងផ្ទះពលរដ្ឋនៅបាត់ដំបង (Video Inside)

អាវុធវែងខ្លីជាង ៤០ដើម រួមទាំងគ្រាប់កាំភ្លើងមួយចំនួន ត្រូវបានសមត្ថកិច្ចរកឃើញលាក់ទុក នៅក្នុងទីលំនៅដ្ឋានមួយកន្លែង ស្ថិតក្នុងស្រុកសង្កែ ខេត្តបាត់ដំបង។

ស្ត្រីជាម្ចាស់ផ្ទះឈ្មោះ សាន់ ភ័ណ្ឌ ស្ថិតក្នុងភូមិសម្ដេច ឃុំតាប៉ុន ស្រុកសង្កែ ត្រូវបានឃាត់ខ្លួន នារសៀលថ្ងៃទី៤មិថុនា។ មិនមានសេចក្តីរាយការណ៍បញ្ជាក់ថា តើកាំភ្លើងថ្មីៗទាំងនេះ ហេតុអ្វីបានជាស្ថិតនៅក្នុងផ្ទះរបស់ស្ត្រីនោះឡើយ ប៉ុន្តែការរកឃើញនេះ គឺជាការស្រាវជ្រាវសហការរវាងសមត្ថកិច្ចនគរបាលខេត្តព្រះសីហនុ និងខេត្តបាត់ដំបង។

សមត្ថកិច្ចបានរកឃើញអាវុធវែងខ្លីជាច្រើនដើម ដែលរួមមានអាវុធប្រភេទ AK៤៧ ចំនួន ១១ដើម, អាវុធអឹមសីចំនួន ៤ដើម, អាវុធ M4 Carbine ចំនួន២ដើម, កាំភ្លើង THUNDER X ១ដើម, កាំភ្លើងខ្យល់៥ដើម, កាំភ្លើងរ៉ូឡូ១ដើម, កាំភ្លើងវែងបាញ់សត្វ១៦ដើម, បង់កាំភ្លើងAK ២៩បង់, បង់អឹមសីចំនួន១៤បង់, គ្រាប់កាំភ្លើងAK៤៧, គ្រាប់អឹមសី, គ្រាប់កាំភ្លើងនានា សរុប ២២គ្រាប់ និងសម្ភារៈកែច្នៃអាវុធមួយចំនួនទៀត។

សមត្ថកិច្ចកំពុងធ្វើការស៊ើបអង្កេត ដើម្បីស្វែងរកប្រភព ដែលជាប់ពាក់ព័ន្ធទាំងនេះ។

ads banner