សំណង់រំដោះទឹក និងពង្វាងទឹក ពីភូមិសាស្ត្ររាជធានី សម្រេចបាន ៦៥ភាគរយ (Video Inside)

គម្រោងសាងសង់ប្រព័ន្ធរំដោះទឹក និងពង្វាងទឹកចេញពីភូមិសាស្ត្ររាជធានីភ្នំពេញ បានសម្រេចការសាងសង់ប្រមាណ ៦៥% ហើយ។

រាជធានីភ្នំពេញតែងរងនឹងការលិចតាមតំបន់ទំនាបមួយចំនួន ដោយសារតែជំនន់ទឹកហូរ មកពីខាងលើនៃខេត្តកំពង់ស្ពឺ និងខេត្តកណ្តាល។

រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម លោក ថោ ជេដ្ឋា បានថ្លែងថា គម្រោងនេះ មានការស្តារប្រឡាយចំនួន ១០ខ្សែ ដែលមានប្រវែងប្រមាណ ២៦០គីឡូម៉ែត្រ និងមានការសាងសង់ស្ថានីយបូមទឹក ដើម្បីជាយុទ្ធសាស្រ្តក្នុងការរំដោះទឹក ឱ្យបានឆាប់ធ្លាក់ចូលទៅក្នុងអាងទន្លេមេគង្គ, ទន្លេសាប និងទន្លេបាសាក់។

រដ្ឋមន្ត្រីក្រសួងធនធានទឹក បានថ្លែងទៀតថា ក្រោយការសាងសង់រួច គម្រោងនេះ នឹងជួយដោះស្រាយបញ្ហាជន់លិច តាមតំបន់ទំនាបនានាទាំងឡាយ នៅក្នុងរាជធានីភ្នំពេញ។

ads banner