ផ្ទះ ១៦៧ ខ្នងនៅស្រុករំដួលរងគ្រោះដោយសារខ្យល់កន្ត្រាក់

ស្វាយរៀង៖ យ៉ាងហោចណាស់មផ្ទះចំនួន១៦៧ខ្នង ក្នុងឃុំចំនួនពីរនៅស្រុករំដួលបានរបើកដំបូលនិងរលំ ដោយសារខ្យល់កន្ត្រាក់លាយឡំជាមួយភ្លៀងផ្គររន្ទះ កាលពីរសៀលថ្ងៃទី០៧ ខែមិថុនាឆ្នាំ២០២៤ម្សិលមិញ។

អាជ្ញាធរមូលដ្ឋានបានឲ្យដឹងថា ភ្លៀងធ្លាក់មួយមេធំលាយឡំជាមួយខ្យល់កន្ត្រាក់ខ្លាំងៗកាលពីរសៀលថ្ងៃទី ៧ខែមិថុនា ធ្វើឲ្យប៉ះពាល់ដល់ផ្ទះរបស់ប្រជាពលរដ្ឋចំនួន១៦៧ខ្នង ។ក្នុងនោះប៉ះពាល់ដល់សាលាឃុំម៉ឺនជ័យ និងរងរបួសមនុស្សម្នាក់ផងដែរ។
ហេតុការណ៍បង្កផលប៉ះពាល់ដល់ឃុំចំនួនពីរ ក្នុងស្រុករំដួល គឺឃុំម៉ឺនជ័យ ចំនួន១៥៨ខ្នង រួមទាំងសាលាឃុំនិងឃុំ ស្វាយចេកផ្ទះចំនួន៩ខ្នង។

កន្លងទៅឯកឧត្តម ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង តែងតែបានដាស់តឿនក្រើនរំលឹកអាជ្ញាធរ ក៏ដូចជាប្រជាពលរដ្ឋឲ្យមានការប្រុងប្រយ័ត្នខ្ពស់នារដូវវស្សាចូលមកដល់ចំពោះគ្រោះធម្មជាតិ៕ ដោយៈនុត នាង

ads banner