គណៈប្រតិភូជាន់ខ្ពស់ក្រសួងអធិការកិច្ចអញ្ជើញទៅដល់រដ្ឋធានីហាណូយ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ប្រកបដោយសុវត្ថិភាព

វៀតណាម៖ នៅយប់ថ្ងៃអាទិត្យ ទី៩ ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្តមរដ្ឋមន្រ្តី ហួត ហាក់ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ក្រសួងអធិការកិច្ច នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញទៅដល់អាកាសយានដ្ឋានអន្តរជាតិ Noi Bai រដ្ឋធានីហាណូយប្រកបដោយសុវត្ថិភាព ដើម្បីបំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋសង្គមនិយមវៀតណាម ពីថ្ងៃទី៩ ដល់ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៤។

វត្តមាននៃការអញ្ជើញដល់របស់ ឯកឧត្តមរដ្ឋមន្ត្រី ត្រូវបានទទួលស្វាគមន៍យ៉ាងកក់ក្តៅពីសំណាក់ ឯកឧត្តម Duong Quoc Huy អគ្គអធិការរង នៃអធិការកិច្ចរដ្ឋាភិបាលវៀតណាម និងលោកជំទាវឯករាជទូតកម្ពុជាប្រចាំសាធារណសង្គមនិយមរដ្ឋវៀតណាម។ ក្នុងដំណើរទស្សនកិច្ចផ្លូវការរបស់ ឯកឧត្តមរដ្ឋមន្ត្រី ទៅកាន់សាធារណរដ្ឋសង្គមនិយមវៀតណាមនាពេលនេះ នឹងចូលរួមចំណែកពង្រឹង និងធ្វើឱ្យកាន់តែស៊ីជម្រៅថែមទៀតនូវភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ ស្ថិរភាពយូរអង្វែងរវាងប្រទេសទាំងពីរ។

តាមកម្មវិធីដែលបានគ្រោងទុក ឯកឧត្តមរដ្ឋមន្រ្តី នឹងចុះអនុស្សរណៈនៃការយោគយល់គ្នា រវាងក្រសួងអធិការកិច្ច និងអគ្គអធិការកិច្ចរដ្ឋាភិបាលនៃសាធារណរដ្ឋសង្គមនិយមវៀតណាម នឹងចូលជួបសម្តែងការគួរសមជាមួយ ឯកឧត្តម ផាម មិញជិញ (Pham Minh Chinh) នាយករដ្ឋមន្រ្តី និងថ្នាក់ដឹកនាំវៀតណាមជាន់ខ្ពស់មួយចំនួនទៀតផងដែរ ៕

ដោយ ៖ ហេង សម្បត្តិ

ហេង សម្បត្តិ
ហេង សម្បត្តិ
ជាការីថត ជាអ្នកយកព័ត៌មាន ក៏ជាអ្នកជំនាញកាត់តវីដេអូ ប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរាផងដែរ។ តាមរយៈបទពិសោធន៍ជាច្រើនឆ្នាំលើវិស័យព័ត៌មាន នឹងនាំមកជូនទស្សនិកជននូវព័ត៌មានសម្បូរបែប ប្រកបដោយវិជ្ជាជីវៈ។
ads banner
ads banner
ads banner