ស្វីសអនុម័តច្បាប់បង្កើនការផលិតថាមពលកកើតឡើងវិញ

ហ្សឺណែវ៖ ប្រទេសស្វីសបានអនុម័តច្បាប់មួយកាលពីថ្ងៃអាទិត្យ ក្នុងគោលបំណងពន្លឿនការអភិវឌ្ឍន៍ថាមពលកកើតឡើងវិញ ដែលនេះជាផ្នែកមួយនៃមហិច្ឆតារបស់ស្វីស ដើម្បីក្លាយជាប្រទេសអព្យាក្រឹតភាពកាបូននៅឆ្នាំ ២០៥០។

លទ្ធផលផ្លូវការបានបង្ហាញថា អ្នកបោះឆ្នោតនៅស្វីសតិចជាង ៦៩ភាគរយបានគាំទ្រច្បាប់ ស្តីពី “ការផ្គត់ផ្គង់អគ្គិសនីប្រកបដោយសុវត្ថិភាពដោយផ្អែកលើថាមពលកកើតឡើងវិញ” ខណៈដែលការបោះឆ្នោតនេះកើតឡើង មុនការបោះឆ្នោតប្រជាមតិនៅទូទាំងប្រទេសនាពេលឆាប់ៗខាងមុខ។

អង្គការសម្ព័ន្ធសម្រាប់ការផ្គត់ផ្គង់អគ្គិសនីប្រកបដោយសុវត្ថិភាព និងតម្លៃសមរម្យ ដែលគាំទ្រច្បាប់នេះបាននិយាយថា ប្រជាជនស្វីសបានសម្រេចចិត្តដ៏សំខាន់មួយ ពាក់ព័ន្ធនឹងការផ្គត់ផ្គង់អគ្គិសនីរបស់យើង។

រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងថាមពលស្វីស លោក Albert Rosti បាននិយាយថា ច្បាប់នេះ គឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយ សម្រាប់ការពង្រឹងសន្តិសុខ នៃការផ្គត់ផ្គង់ថាមពលនៅក្នុងប្រទេសស្វីស ជាពិសេសក្នុងរដូវរងារ។

លោករដ្ឋមន្រ្តីបន្តថា ច្បាប់នេះដែរ មានគោលបំណងជំរុញការរួមចំណែកនាពេលបច្ចុប្បន្ននៃថាមពលខ្យល់ និងពន្លឺព្រះអាទិត្យចំពោះល្បាយថាមពលរបស់ប្រទេសស្វីស និងបង្កើនការផលិតវារីអគ្គីសនី ដូច្នេះហើយប្រទេសស្វីសដែលសម្បូរទៅដោយថាមពល នឹងមិនពឹងផ្អែកលើថាមពលអគ្គិសនីដែលនាំចូលតទៅទៀតហើយ។

ច្បាប់នេះទៀតសោត គ្រោងនឹងដំឡើងបន្ទះស្រូបពន្លឺព្រះអាទិត្យនៅលើដំបូលអគារ និងផ្នែកខាងមុខនៃអគារ។ ហើយវាក៏ជួយសម្រួលដល់ផែនការដំឡើងទួរប៊ីនខ្យល់ និងការដំឡើងបន្ទះសូឡាស្រូបថាមពលពន្លឺព្រះអាទិត្យដ៏ធំផងដែរ៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner