មេដឹកនាំគណបក្សមហាសាមគ្គីជាតិខ្មែរ គាំទ្រប្រសាសន៍សម្តេចធិបតី កំណត់យកថ្ងៃទី៥ ខែសីហា បើកការដ្ឋានសាងសង់ គម្រោងព្រែកជីកហ្វូណនតេជោ

អត្ថបទដោយ៖
ពលជ័យ

ភ្នំពេញ៖ លោកបណ្ឌិត ហ៊ាង គឹមស្រឿន ប្រធានគណបក្សមហាសាមគ្គីជាតិខ្មែរ បានមានប្រសាសន៍ថា សម្រាប់ការកំណត់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានប្រកាសកំណត់យកថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ ដែលជាថ្ងៃក្នុងការបើកការដ្ឋានគម្រោងព្រែកជីកហ្វូណនតេជោ ដែលព្រែកជីកនេះនឹងផ្តល់អត្ថប្រយោជន៍ជាច្រើនសម្រាប់កម្ពុជា នឹងផ្តល់លទ្ធភាពមានឯករាជ្យភាពលើការដឹកជញ្ជូន និងផ្តល់អត្ថប្រយោជន៍និងផលប្រយោជន៍ដល់ប្រជាពលរដ្ឋនៅខេត្តទិសនរតី ក៏ដូចជាក្នុងក្របខណ្ឌទូទាំងប្រទេសដើម្បីកសាងឲ្យបានព្រែកជីកប្រវត្តិសាស្ត្រក្នុងទឹកដីនៃព្រះរាជាណាចក្រកម្ពុជា ឈានទៅសម្រេចបំណងប្រាថ្នារបស់ប្រជាជនកម្ពុជា។

ប្រធានគណបក្សមហាសាមគ្គីជាតិខ្មែរបានបន្តថា ទម្រាំកម្ពុជាឈានដល់ការអភិវឌ្ឍន៍ព្រែកជីកដែលជាផ្លូវដឹកជញ្ជូនដ៏មានសក្តានុពលនេះ វាពិបាកណាស់សម្រាប់កិច្ចខិតខំប្រឹងប្រែងរបស់សម្តេចតេជោ ហ៊ុន សែន បាននាំមកនៅសុខសន្តិភាពជូនជាតិ និងប្រជាជនកម្ពុជារហូតមានការអភិវឌ្ឍរីកចំរើនគ្រប់វិស័យ។

សូមជម្រាបថា ក្នុងពិធីសម្ពោធបើកដំណើរការអាជីវកម្មជាផ្លូវការ “កំពង់ផែពហុបំណងកំពត” របស់ក្រុមហ៊ុនកំពតផត ស្ថិតនៅភូមិគីឡូ១២ សង្កាត់កោះតូច និងសង្កាត់បឹងទូក ក្រុងបូកគោ ខេត្តកំពត កាលពីថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៤សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសកំណត់យកថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ ក្នុងការបើកការដ្ឋានគម្រោងពែ្រកជីកហ្វូនណនតេជោ ដែលព្រែកជីកនេះ នឹងផ្ដល់អត្ថប្រយោជន៍ជាច្រើន សម្រាប់កម្ពុជា ដែលនឹងផ្ដល់លទ្ធភាពឱ្យកម្ពុជាមានឯករាជ្យភាពលើការដឹកជញ្ជូន និងផ្ដល់ផលប្រយោជន៍ដល់ប្រជាពលរដ្ឋនៅខេត្តទិសនិរតី ក៏ដូចជាក្នុងក្របខ័ណ្ឌទូទាំងប្រទេស ដើម្បីកសាងឱ្យបានព្រែកជីកប្រវត្តិសាស្ត្រក្នុងទឹកដីនៃព្រះរាជាណាចក្រកម្ពុជា ឈានទៅសម្រេចបំណងប្រាថ្នារបស់ប្រជាជនកម្ពុជា៕
ដោយ:ពលជ័យ

ads banner