ឧត្តមសេនីយ៍ទោ សោម ស៊ុន អញ្ជើញសួរ សុខទុក្ខ និង នាំអំណោយសម្ដេចធិបតី ហ៊ុន ម៉ាណែត ទៅជូនកងកម្លាំងចម្រុះការពារតំបន់ព្រៃឧទ្យានអភិរក្សបឹងពែរ

កំពង់ធំៈឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ អនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មការការពារគ្រប់គ្រង និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ក្នុងភូមិសាស្ត្រខេត្តកំពង់ធំនិងក្រុមការងារកាលពីព្រឹកថ្ងៃទី១០ ខែមិថុនា បានអញ្ជើញសាកសួរសុខទុក្ខ ប្រគល់ភារកិច្ចសំខាន់ៗ និងប្រគល់អំណោយដ៏ថ្លៃថ្លារបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ជូនកងកម្លាំងចម្រុះក្នុងកិច្ចសហប្រតិបត្តិការ គ្រប់គ្រង ការពារ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ នៅតំបន់ទន្លេជ្រៃ និងក្បាលទន្សាយ ស្ថិតក្នុង ភូមិសាស្ត្រតំបន់ព្រៃឧទ្យានអភិរក្សបឹងពែរ នៅឃុំសាគ្រាម ស្រុកប្រាសាទបល្ល័ង្ក ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានពាំនាំនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខ និងផ្សព្វផ្សាយបទបញ្ជាស្តីពីការងារគ្រប់គ្រងការពារ និង បង្ក្រាប បទ ល្មើស ធនធានធម្មជាតិ របស់សម្ដេចធិបតី ហ៊ុន ម៉ាណែត  និងការផ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ប្រមុខថ្នាក់ដឹកនាំនៃកងយោធពលខេមរភូមិន្ទ និងបទបញ្ជារបស់ឯកឧត្តមអភិបាលខេត្ត ប្រធានគណៈកម្មការការពារគ្រប់គ្រង និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ខេត្តកំពង់ធំ ដែលថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ និង បង្ករលក្ខណងាយ ស្រួល គ្រប់ បែបយ៉ាង ដើម្បីការពារ និងគ្រប់គ្រងធនធានធម្មជាតិ ឲ្យមានប្រសិទ្ធភាព។

នៅក្នុងឱកាសសាកសួរសុខទុក្ខ និងប្រគល់ភារកិច្ចនៅពេលនេះ ឧត្តមសេនីយ៍ ទោ សោម ស៊ុន បានប្រគល់ជូននូវគ្រឿងឧបភោគបរិភោគ ភេសជ្ជៈ បន្ទះសូឡាមានអំពូលភ្លើង ប្រេងឥន្ធនៈ និងថវិកាមួយចំនួន ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត តាមរយៈឯកឧត្តមនាយឧត្តមសេនីយ៍វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទនិងជំនួយឧបត្ថម្ភរបស់ឯកឧត្តម ងួន រតនៈ អភិបាលខេត្តកំពង់ធំ សម្រាប់ជួសជុលមធ្យោបាយធ្វើដំណើរ និងសម្រាប់ដោះស្រាយជីវភាពប្រចាំថ្ងៃ ក្នុងកិច្ចសហប្រតិបត្តិការបំពេញបេសកកម្មការពារគ្រប់គ្រង និងបង្ក្រាបទល្មើសធនធានធម្មជាតិ ឲ្យទទួលបានជោគជ័យបន្ថែមទៀត ៕
ដោយៈ ប៊ុន រដ្ឋា

ads banner