គម្រោងសង់ប្រឡាយបញ្ចៀសទឹកជំនន់ជន់លិចរាជធានីភ្នំពេញ និងខេត្តកណ្ដាល សម្រេចបានប្រមាណ ៩៥ភាគរយ (Video Inside)
អត្ថបទដោយ៖
Apsara Net
គម្រោងសាងសង់ប្រឡាយព្រែកហូរ ដើម្បីបញ្ចៀសទឹកជំនន់ជន់លិចរាជធានីភ្នំពេញ និងខេត្តកណ្ដាល សម្រេចបានប្រមាណ ៩៥ភាគរយហើយ។
ការជួនដំណឹងនេះ ធ្វើឡើយដោយប្រធានមន្ទីរធនធានទឹក និងឧតុនិយម ខេត្តកណ្ដាល លោក ប្រាក់ ឡាក់ ខណៈកម្ពុជាកំពុងស្ថិតក្នុងរដូវវស្សាដែលមានភ្លៀងធ្លាក់។
មន្ត្រីធនធានទឹក និងឧតុនិយម ខេត្តកណ្ដាល បានបញ្ជាក់ថា ការសាងសង់ប្រឡាយព្រែកហូរ ដើម្បីរំដោះទឹកបញ្ចៀសការជន់លិចពីរាជធានីភ្នំពេញ និងខេត្តកណ្ដាល ពិសេសក្រុងតាខ្មៅ បានសាងសង់រួចរាល់ ៩៥%ហើយ។ សំណង់ ៥ភាគរយ ដែលសេសសល់ នឹងគ្រោងបញ្ចប់នា ពេលឆាប់ៗខាងមុខនេះ។
ប្រឡាយព្រែកហូរ ដែលកំពុងស្តារ និងសាងសង់នេះ រួមមានប្រវែង ៣គីឡូម៉ែត្រកន្លះ គឺត្រូវបានរៀបថ្មនៅបាតប្រឡាយ និងជើងទេរជុំវិញប្រឡាយ។ ចំណែកប្រវែង ៣,៧គីឡូម៉ែត្រទៀត គឺការស្តារប្រឡាយព្រែកហូរ ដោយចាក់បេតុងបាត និងជើងទេរអមសងខាង។