NOCC បិទបញ្ចប់បទឧទ្ទេសនាមគោលការណ៍រចនាសមព័ន្ធនៃការដឹកនាំចលនាអូឡាំពិកកម្រិតថ្នាក់ជាតិ
ភ្នំពេញ៖ គណៈកម្មាធិការជាតិអូឡាំពិកម្ពុជា NOCC នាព្រឹកថ្ងៃទី១១ ខែ មិថុនា ឆ្នាំ២០២៤ បានបិទបញ្ចប់បទឧទ្ទេសនាម ស្តីអំគោលការណ៍រចនាសមញព័ន្ធការដឹកនាំចលនាអូឡាំពិក នៃព្រះរាជាណាចក្រកម្ពុជា ក្រោមវត្តមាន ឯកឧត្តម បណ្ឌិត ទេសរដ្ឋមន្រ្តី ថោង ខុន ប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ។
តាមការបញ្ជាក់ ពី ឯកឧត្តម ប៊ុយ សុភ័ណ្ឌ ទីប្រឹក្សាគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានឱ្យដឹងថា សម្រាប់បទឧទ្ទេសនាម ដែលត្រូវបានលើកយកមកធ្វើជាបទបង្ហាញជូនមន្រ្តី លេខារដ្ឋាន និងមន្រ្តីសហព័ន្ធកីឡាជាតិ មាន៥ប្រធាបទធំៗមានដូចជា៖ ទី១ រចនាសម្ព័ន្ធគ្រប់គ្រងនិងដឹកនាំចលនាអូឡាំពិក ទី២. ក្រសួងអប់រំយុវជន និងកីឡា ទី៣. គណៈកម្មាធិការជាតិអូឡាំពិកម្ពុជា ទី៤. សហព័ន្ធកីឡាជាតិ និងទី៥.ភាពជាដៃគូ និងស្វ័យភាពនៅក្នុងចលនាអូឡាំពិកជាតិ។ ក្នុងនោះមានដូចជា៖រចនាសម្ព័ន្ធការគ្រប់គ្រងចលនាអូឡាំពិក ទាំងអង្គការរដ្ឋ និងអង្គការសង្គមកីឡានៅព្រះរាជាណាចក្រកម្ពុជា ជាមួយនិងអង្គការរដ្ឋក្រសួងអប់រំយុវជននិងកីឡាដែលជាសេនាធិការបស់រាជរដ្ឋាភិបាលគ្រប់គ្រងលើសហព័ន្ធកីឡាជាតិ និងគណៈកម្មាធិការជាតិអូឡាំពិកម្ពុជា ជាអង្គការសង្គមកីឡាទទួលបន្ទុកជំរុញផ្សព្វផ្សាយចលនាអូឡាំពិកនៅកម្ពុជាតំណាងIOC ។
ឯកឧត្តម បានអះអាងទៀតថា នៅក្នុងប្រធានបទធំៗទាំង៥នោះ ក៏មានចំណុចតូចៗដែលជាភាពចាំបាច់ត្រូវលើកមកបង្ហាញដូចជា៖ ការផ្សារភ្ជាប់ភាពជាដៃគូរវាងសហព័ន្ធកីឡាជាតិ ក្រសួងអប់រំយុវជននិងកីឡា និងគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា លើកិច្ចសហការជំរុញការអភិវឌ្ឍវិស័យកីឡានៅកម្ពុជា ដើម្បីធនាបាននូវការដឹកនាំប្រកបដោយស្វ័យភាពស្របតាមធម្មនុញ្ញអូឡាំពិក និងការណែនាំរបស់អូឡាំពិក។ ជាមួយគ្នានោះ បទឧទ្ទេសនាម ក៏បានបង្ហាញទៅកាន់មន្រ្តីទាំងអស់អំពី ការអនុវត្តដែលបានប្រាស់ចាកពីគោលការណ៍របស់អូឡាំពិកអន្តរជាតិឬមិនអនុលោមទៅតាមគោលការណ៍ចលនាអូឡាំពិកនិងមានវិធានការឬការដាក់ទោសទាន់ពីគណៈកម្មាធិការអូឡាំពិកអន្តរជាតិចំពោះការបំពានណាមួយមិនស្របតាមការណែនាំ ៕
រូបភាព ៖ ជីម ភារ៉ា
អត្ថបទ ៖ ជាវ ចន្ធូ