Influencer ប៉ូឡូញឡើងអគារខ្ពស់នៅអាហ្សង់ទីន

បរទេស៖ លោក Marcin Banot ដែលមានអ្នកតាមដានរាប់សែននាក់ នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់ខ្លួន កាលពីថ្ងៃអង្គារ បានសម្រេចចិត្តឡើងលើអគារកម្ពស់ ៣០ជាន់ នៅប្រទេសអាហ្សង់ទីន ប៉ុន្តែ ត្រូវបានក្រុមអាជ្ញាធរជំនាញ ស្ទាប់ចាប់ឃាត់វិញ នៅត្រឹមជាន់ទី២៥។

អគារមួយនេះស្ថិតក្នុងទីក្រុង Buenos Aires។ បុគ្គលិកល្បីក្នុងបណ្តាញសង្គម ឬ Influencer រូបនេះ មានពាក់អាវរបស់កីឡាករបាល់ទាត់អាហ្សង់ទីន Lionel Messi ទៀតផង។

បុរស វ័យ ៣៦ឆ្នាំរូបនេះ ធ្លាប់បានអនុវត្តការឡើងលើអគារ ទម្រង់ស្រដៀងគ្នានេះ នៅក្នុងប្រទេសផ្សេងទៀតហើយមានអ្នកតាមដានរាប់សែននាក់ ក្នុងបណ្តាញសង្គម ដូចជា YouTube ជាដើម។

ក្រុមអ្នកពន្លត់អគ្គីភ័យជាង ៣០នាក់ ក៏ដូចជា រថយន្តសង្គ្រោះបន្ទាន់ និងប៉ូលីសចល័តបានចូលរួមក្នុងប្រតិបត្តិការ ផ្អាកសកម្មភាពនេះ។ អាជ្ញាធរបានរាយការណ៍ថា បុរសរូបនេះបានព្យាយាមឡើងអគារមួយនេះម្តងរួចមកហើយ កាលពីសប្តាហ៍មុន ប៉ុន្តែត្រូវបានប៉ូលិសឃាត់ខ្លួនទាន់។

បន្ទាប់ពីត្រូវបានពិនិត្យដោយបុគ្គលិកពេទ្យ លោក Banot ត្រូវបានផ្ទេរទៅស្ថានីយ៍ប៉ូលីស ហើយលោកនឹងត្រូវសងការខូតខាត សម្រាប់ហេតុការណ៍នេះ៕

ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner