ប្រធានក្រុមយុវជនសង្គមស៊ីវិលអំពាវនាវរួមគ្នាលុបបំបាត់ព័ត៌មានក្លែងក្លាយ និងកម្ចាត់មនោគមន៍ខ្មៅកខ្វក់ក្រុមជ្រុលនិយមចេញពីកម្ពុជា

ភ្នំពេញ៖ លោក ហេង សំណាង ប្រធានក្រុមយុវជនសង្គមស៊ីវិល នៃសមាគមយុវជនខ្មែរមហានគរ និងបណ្តុំអង្គការសមាគមសង្គមស៊ីវិល បានឱ្យដឹងថា អស់រយៈកាលកន្លងមកនេះ ទាំងក្រុមយុវជន ទាំងក្រុមអ្នកប្រកបរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធ បានធ្វើយុទ្ធនាការជាច្រើនស្តីពី «យើងរួមគ្នាលុបកម្លាំងមនោគមវិជ្ជាខ្មៅកខ្វក់របស់ក្រុមប្រឆាំងជ្រុលនិយមឱ្យចេញផុតពីកម្ពុជា និងអំពាវនាវដល់មហាជនកុំចាញ់កល និងគាំទ្រ សកម្មភាពណាមួយរបស់ក្រុមជ្រុលនិយមនៅក្រៅស្រុក។

លោកបន្តថា ក្រុមប្រឆាំងជ្រុលនិយមនៅក្រៅស្រុក តែងតែផ្សព្វផ្សាយនូវមនោគមវិជ្ជាខ្មៅកខ្វក់របស់ពួកគេតារមយៈព័ន្ធផ្សព្វផ្សាយបរទេស ក្នុងនោះទណ្ឌិតភៀសខ្លួនក្រៅប្រទេស តែងតែធ្វើការឃោសនា និយាយវាយប្រហារជាន់ពន្លិចរាជរដ្ឋាភិបាលជាប្រចាំ ដោយមិនគិតពីផលប៉ះពាល់ដល់ការអភិវឌ្ឍសង្គមជាតិ និងសុខទុក្ខរបស់ប្រជាពលរដ្ឋកម្ពុជាម្ដងណាឡើយ។

ចំណែកក្រុមអង្គការសមាគមជ្រុលនិយមរណបម្ចាស់ជំនួយបរទេស ក៏ដូចគ្នា ពួកគេគ្មានភក្តីភាពចំពោះសង្គមជាតិ ឬមនសិការស្នេហាជាតិកម្ពុជាសោះឡើយ។ ពួកគេក្រៅតែពីការរិះរកវិធីសាស្រ្តជាន់ពន្លិចសមិទ្ធផលរាជរដ្ឋាភិបាលដែលកំពុងខិតខំអភិឌ្ឍន៍នាពេលសព្វថ្ងៃនេះ។ លោក ហេង សំណាង បន្តថា ជាការពិតណាស់ សូម្បីតែវិទ្យុបរទេសខេមរភាសាមួយចំនួន ដែលទទួលជំនួយពីបរទេស ពួកគេក៏ជាដើមចម ជាអ្នកចាក់ឆ្គឹះឆ្កៀលនៅពីក្រោយបថ្ថែមទៀតលើការផ្សព្វផ្សាយមនោគមវិជ្ជាខ្មៅកខ្វក់នេះ ក្នុងគោលបំណងធ្វើយ៉ាងណា បន្ទោសបង្អាប់មកកាន់រាជរដ្ឋាភិបាល តាមរយៈការបង្ហាញរូបភាពប្រឌិត ក្រឡៃការពិត ញុះញង់ឱ្យប្រជាជនខ្មែរស្អប់គ្នាទៅវិញ។

លោកចោទសួរថា តើពួកគេធ្វើបែបនេះដើម្បីប្រជាជនខ្មែរ ឬចង់បំផ្លាញ់ជាតិខ្លួនឯង?។

ប្រធានក្រុមយុវជនសង្គមស៊ីវិលរូបនេះ បានបញ្ជាក់ថា ក្នុងនាមជាយុវជនជំនាន់ក្រោយ និងជាកូនខ្មែរ លោករួមនឹងសមាជិក សមាជិកា និងពលរដ្ឋសេដ្ឋកិច្ចក្រៅប្រព័ន្ធគ្រប់មជ្ឈដ្ឋាន និងប្រើសិទ្ធិតាមគ្រប់រូបភាពវាយបកចំពោះក្រុមប្រឆាំងជ្រុលនិយមទាំងនោះដោយមិនលើកលែងឡើយ៕
ដោយ៖ពលជ័យ

ads banner