តម្រូវការប្រេងស្ទុះឡើង អាមេរិកបង្កើនទិន្នផលប្រេងឆៅជាង ១៣លានបារ៉ែលក្នុងមួយថ្ងៃ

វ៉ាស៊ីនតោន៖ រដ្ឋបាលព័ត៌មានថាមពលរបស់សហរដ្ឋអាមេរិក (EIA) ព្យាករណ៍ថា ការផលិតប្រេងឆៅរបស់សហរដ្ឋអាមេរិកជាមធ្យម ១៣.២លានបារ៉ែលក្នុងមួយថ្ងៃនៅឆ្នាំ ២០២៤ កើនឡើង ២ភាគរយ បើធៀបនឹងឆ្នាំ ២០២៣។

ទីភ្នាក់ងារ EIA បានចេញផ្សាយទស្សនវិស័យថាមពលរយៈពេលខ្លី (STEO) នៅក្នុងខែមិថុនា ឆ្នាំ២០២៤ ដោយបានព្យាករណ៍ថា ទិន្នផលប្រេងអាមេរិក ទំនងជាកើនឡើង ៣១ម៉ឺនបារ៉ែលបន្ថែមទៀតក្នុងមួយថ្ងៃ នៅក្នុងឆ្នាំ២០២៤នេះ។

EIA ក៏បានរំពឹងដែរថា ទិន្នផលប្រេងឆៅរបស់សហរដ្ឋអាមេរិកនឹងមានប្រហែល ១៣.៧១លានបារ៉ែលក្នុងមួយថ្ងៃនៅឆ្នាំ ២០២៥។

រីឯតម្រូវការប្រេងសកលនៅក្នុងឆ្នាំ ២០២៤នេះ ក៏ត្រូវបានគេរំពឹងដែរថា នឹងកើនឡើងលើសពីការប៉ាន់ស្មាន ហើយអាចនឹងឈានដល់កម្រិតខ្ពស់បំផុត។ ទីភ្នាក់ងារ EIA បានបញ្ជាក់ថា ការប្រើប្រាស់ប្រេងឆៅ និងឥន្ធនៈរាវរបស់ពិភពលោក ត្រូវបានគេរំពឹងថា នឹងកើនឡើងពី ១.១លានបារ៉ែលក្នុងមួយថ្ងៃ ដល់ ១០៣ លានបារ៉ែលក្នុងមួយថ្ងៃនៅឆ្នាំ ២០២៤នេះ។

ទីភ្នាក់ងារ EIA បានបន្ថែមទៀតថា តម្រូវការប្រេងពិភពលោកទំនងជានឹងកើនឡើងដល់ ១០៤.៥លានបារ៉ែលក្នុងមួយថ្ងៃនៅឆ្នាំ ២០២៥ ខ្ពស់ជាងការព្យាករណ៍ពីមុនរបស់ខ្លួនបន្តិចដល់ ១០៤.៣លានបារ៉ែលក្នុងមួយថ្ងៃ។

ការព្យាករណ៍ខាងលើនេះកើតឡើង បន្ទាប់ពីក្រុមប្រទេសផលិតប្រេង OPEC + បានប្រកាសពីផែនការបង្កើនទិន្នផលចាប់ពីត្រីមាសទី៤ឆ្នាំនេះតទៅ៕ ប្រភព៖ oilprice ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner