ឯកឧត្តម ហេង សួរ ជួបពិភាក្សាការងារជាមួយអគ្គនាយក ILO

(ស្វីស)៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានជួបពិភាក្សាការងារជាមួយឯកឧត្តម Gilbert F. Houngbo អគ្គនាយក​អង្គការ​អន្តរជាតិខាងការងារ(ILO)កាលពីថ្ងៃម្សិលមិញវេលាម៉ោង៥ល្ងាចម៉ោងនៅប្រទេសស្វីស។ ជាជំនួបដែលឯកឧត្តមរដ្ឋមន្ត្រីអញ្ជើញចូលរួម​កិច្ចប្រជុំប្រចាំឆ្នាំរបស់អង្គការ​អន្តរជាតិ​ខាងការងារ(ILO)។

ក្នុងជំនួបនោះ ឯកឧត្តមរដ្ឋមន្ត្រី បានលើកឡើងពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការបន្តអភិវឌ្ឍសង្គមជាតិដើម្បីបន្តផ្តល់ការងារសមរម្យជាមួយនឹងរបបសន្តិសុខសង្គម និងជំនាញជាក់លាក់ច្បាស់លាស់ជូនប្រជាពលរដ្ឋ។ បន្ថែមពីនេះ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានគូសបញ្ជាក់ពីកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាបន្ថែមទៀតដើម្បីឱ្យបរិយាកាសការងារក្នុងទំនាក់ទំនងវិជ្ជាជីវៈនៅកម្ពុជាកាន់តែប្រសើរឡើងជាលំដាប់។

ជាមួយគ្នានេះ ឯកឧត្តមអគ្គនាយក ក៏បានវាយតម្លៃខ្ពស់នៃភាពរីកចម្រើនជាលំដាប់របស់កម្ពុជាក្នុងរយៈពេល១៥ឆ្នាំមកនេះ ដែលប្រទេសកម្ពុជាសម្រេចបានដើម្បីវឌ្ឍនភាព និងវិបុលភាពក្នុងវិស័យវាយនភណ្ឌ និងសង្គមទាំងមូលដែលកំពុងទទួលបានផលភាគចេញពីការអភិវឌ្ឍ និងវឌ្ឍនភាពនៃសង្គមសេដ្ឋកិច្ចរបស់កម្ពុជា។

ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋមន្ត្រី បានបញ្ជាក់ពីភាពចាំបាច់ដែលមិនអាចខ្វះបាននៃវត្តមានរបស់អង្គការអន្តរជាតិខាងការងារ(ILO)ក្នុងការបន្តជួយជ្រោមជ្រែងកម្ពុជាបន្ថែមទៀតក្នុងនាមជាដៃគូសន្ទនាដើម្បីជំរុញយន្តការសន្ទនាសង្គម ភាពសុខដុមនីយកម្មនៅកន្លែងការងារ ក៏ដូចជាការពង្រឹងផលិតភាពក្នុងសង្វាក់ផលិតកម្មរបស់កម្ពុជាផងដែរ៕

ប្រភព ៖ ក្រសួងការងារ

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner