Nokia នឹងផលិតឧបករណ៍ 5G នៅវៀតណាម

ហាណូយ៖ ក្រុមហ៊ុនទូរគមនាគមន៍ Nokia បានជ្រើសរើសក្រុមហ៊ុន Foxconn Bac Giang នៅភាគខាងជើងប្រទេសវៀតណាម ជាអ្នកផលិតឧបករណ៍ 5G ថ្មីរបស់ខ្លួន ដើម្បីបម្រើតម្រូវការក្នុងស្រុក និងអន្តរជាតិ។

ក្រុមហ៊ុន Nokia បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃអង្គារថា ក្រុមហ៊ុនតៃវ៉ាន់ Foxconn នៅខែក្រោយនេះ នឹងចាប់ផ្តើមផលិតផលិតផល AirScale របស់ Nokia ដែលត្រូវបានដាក់ឱ្យដំណើរការកាលពីឆ្នាំមុន។ ឧបករណ៍ AirScale ត្រូវបានគេរំពឹងថា នឹងពង្រីកការគ្របដណ្តប់បច្ចេកវិទ្យា 5G ជាមួយនឹងសេវាអ៉ីនធឺណេតល្បឿនលឿនដ៏ប្រសិទ្ធភាពខ្ពស់។

នាយកប្រតិបត្តិក្រុមហ៊ុន Nokia Global លោក Pekka Lundmark ក្នុងអំឡុងដំណើរទស្សនកិច្ចទៅកាន់ប្រទេសវៀតណាមកាលពីខែមីនា បាននិយាយថា ក្រុមហ៊ុនគាត់គាំទ្រគោលនយោបាយរបស់រដ្ឋាភិបាលវៀតណាម លើការផលិតឧបករណ៍ក្នុងស្រុក។

លោកបន្តថា ផលិតផល និងឧបករណ៍ជាច្រើនរបស់ Nokia ត្រូវបានផលិតនៅប្រទេសវៀតណាម។ ហើយវៀតណាមត្រូវបានគេរំពឹងថា នឹងធ្វើពាណិជ្ជកម្ម 5G នៅឆ្នាំ ២០២៤នេះ។ ទន្ទឹមគ្នា ក្រុមហ៊ុនទូរគមនាគមន៍រដ្ឋរបស់វៀតណាមចំនួនពីរ គឺ Viettel និង VNPT បានឈ្នះការដេញថ្លៃសម្រាប់អាជ្ញាប័ណ្ណប្រេកង់ 5G។

បទប្បញ្ញត្តិតម្រូវឱ្យអ្នកដេញថ្លៃត្រូវតែឈ្នះការដេញថ្លៃជាមុន ដើម្បីអាចដាក់ឱ្យប្រើប្រាស់សេវាកម្ម 5G ក្នុងរយៈពេល ១២ខែ បន្ទាប់ពីការទទួលបានអាជ្ញាប័ណ្ណ ជាមួយនឹងការដំឡើងស្ថានីយ 5G យ៉ាងហោចណាស់ ៣,០០០ទីតាំងក្នុងពេល២ឆ្នាំក្រោយ៕ ប្រភព៖ VNExpress ប្រែសម្រួលដោយ៖ ឈឹម ទីណា

Nokia to produce 5G equipment in northern Vietnam

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner