សិង្ហបុរីជាប់លេខ៣ លើពិភពលោក ចាយច្រើនជាងគេលើការធ្វើដំណើរទៅក្រៅប្រទេស

សិង្ហបុរី: សិង្ហបុរីគឺជាប្រទេសចំណាយច្រើនជាងគេទី៣ លើពិភពលោក ខណៈដែលអូស្ត្រាលីឈរនៅលំដាប់កំពូល។

យោងតាមទិន្នន័យពីគេហទំព័រ Merchant Machine របស់ចក្រភពអង់គ្លេសបានឱ្យដឹងថា សិង្ហបុរីគឺជាប្រទេសចំណាយច្រើនជាងគេទី៣ លើពិភពលោក សម្រាប់ការធ្វើដំណើរទៅក្រៅប្រទេស ហើយការចំណាយជាមធ្យម គឺ ២,៩៦៦ដុល្លារ។

ងាកមកអូស្ត្រាលីវិញ បាននាំមុខគេក្នុងនាមជាភ្ញៀវ ទេសចរ ចំណាយច្រើនជាងគេ បំផុត លើពិភពលោក ជាមធ្យម ៣,០៧៨ដុល្លារ សម្រាប់ការធ្វើដំណើរ ទៅក្រៅប្រទេសម្តងៗ តាមពីក្រោយដោយកូរ៉េខាងត្បូង ជាមធ្យម ៣,០៤០ដុល្លារ។

រីឯអ៊ីស្លង់ឈរលេខរៀងទី៤ ចំណាយជាមធ្យម ២,៤៧០ដុល្លារក្នុងមួយវិស្សមកាល ហើយព័រទុយហ្គាល់ឈរលេខរៀងទី៥ ចំណាយជាមធ្យម ២,១៦៦ដុល្លារ។

ភ្ញៀវទេសចរចិនដែលត្រូវបានគេចាត់ទុកថា ជាទីផ្សារទេសចរណ៍ក្រៅប្រទេសដ៏ធំបំផុតរបស់ពិភពលោក បានជាប់ចំណាត់ថ្នាក់ទី១០ ទូទាំងពិភពលោក ជាមួយនឹងការចំណាយជាមធ្យម ១,៨៨៦ដុល្លារ។

ដើម្បីចងក្រងបញ្ជីនេះ អ្នកវិភាគនៅស្ថាប័ន Merchant Machine បានប្រើប្រាស់ទិន្នន័យទេសចរណ៍របស់អង្គការសហប្រជាជាតិ ដើម្បីបង្ហាញថាតើអ្នកដើរកម្សាន្តធម្មតានៅក្នុងប្រទេសចំនួន៩៤ បានចំណាយប៉ុន្មានពេលវិស្សមកាលនៅក្រៅប្រទេស៕ ប្រភព: VNExpress ប្រែសម្រួលដោយ: ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner