ថៃត្រៀមដាក់ឲ្យដំណើរការឡានក្រុងអគ្គិសនីរត់នៅបាងកក

បាងកក៖ ក្រុមហ៊ុន Bangkok Mass Transit System Plc (BTSC) ដែលជាប្រតិបត្តិកររថភ្លើងអាកាសរបស់ថៃ ដែលហៅកាត់ថា BTS គ្រោងនឹងដាក់ឱ្យដំណើរការឡានក្រុងអគ្គិសនីនៅទីក្រុងបាងកក នៅថ្ងៃទី០១ ខែកញ្ញាខាងមុខ។

ក្រុមហ៊ុន BTSC បានចុះហត្ថលេខាលើកិច្ចសន្យាជាមួយរដ្ឋបាលក្រុងបាងកក (BMA) កាលពីថ្ងៃទី១៦ ខែមិថុនា ដើម្បីទិញឡានក្រុងអគ្គិសនី (EV) ចំនួន២៣ គ្រឿង តម្លៃ ជាង ១២លានដុល្លារ។ ឡានក្រុងអគ្គិសនីទាំងនេះ នឹងត្រូវឆ្លងកាត់ការបើកបរសាកល្បងមួយខែ។

នាយកប្រតិបត្តិក្រុមហ៊ុន BTSC លោក Surapong Laoha-Unya បានបញ្ជាក់ថា ក្រុមហ៊ុនរបស់លោកកំពុងស្វែងរកទិញតួឡានក្រុងអគ្គិសនីពីប្រទេសចិន ដើម្បីដំឡើងនៅក្នុងប្រទេសថៃ៕

ប្រភព៖ thethaiger ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner