សហភាពសហជីពកម្ពុជា-អាស៊ាន ស្នើសុំទៅស្ថាប័នសមត្ថកិច្ចពាក់ព័ន្ធស្រាវជ្រាវ ចាត់វិធានការផ្លូវច្បាប់អ្នកនៅក្រោយខ្នងសង់ត្រាល់

សហភាពសហជីពកម្ពុជា-អាស៊ាន បានស្នើសុំទៅស្ថាប័នសមត្ថកិច្ចពាក់ព័ន្ធ មេត្តាស្រាវជ្រាវ ចាត់វិធានការផ្លូវច្បាប់អ្នកនៅក្រោយខ្នង សង់ត្រាល់ លួចផ្តល់ជំនួយហើយបញ្ជាឱ្យបំប៉ោងការពិតដើម្បីញុះញ៉ង់បំផ្លិចបំផ្លាញ់សន្តិសុខសណ្តាប់ធ្នាប់សាធារណៈក្នុងចេតនាឱ្យបង្ករអស្ថេរភាព មានចលាចលកើតឡើង នាំឱ្យខាតប្រយោជន៍បងប្អូនកម្មករនិយោជិត និងសង្គមជាតិ។ នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់សហភាពសហជីពកម្ពុជា-អាស៊ាន នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៧។

សហភាពសហជីពកម្ពុជា-អាស៊ាន គឺជាអង្គការវិជ្ជាជីវៈមួយដែលបម្រើផលប្រយោជន៍និងការពារសិទ្ធិសេរីភាពជូនកម្មករ និយោជិតទាំងក្នុងវិស័យវាយនភ័ណ្ឌកាត់ដេរសម្លៀកបំពាក់ផលិតស្បែកជើង និងផលិតផលធ្វើដំណើរនិងកាបូបព្រមទាំងបងប្អូនក្រៅប្រព័ន្ឋផងដែរគឺពិតជាមានការសោកស្តាយយ៉ាងខ្លាំងចំពោះរបាយការណ៍សង់ត្រាល់ដែលចេញផ្សាយកាលពីថ្ងៃទី០៤ ក្រុមសេដ្ឋកិច្ច ខែមិថុនា ឆ្នាំ២០២៤ ដែលមានចំណងជើងថា “ របាយការណ៍ឧបសគ្គរារាំងភាពជាតំណាង ស្តីពីសេរីភាពសហជីព ក្នុងប្រទេសកម្ពុជា ” ដែលមាន ចំនួន ១២ទំព័រ។

សហភាពសហជីពកម្ពុជា-អាស៊ានបន្តថា យោងតាមការពិនិត្យខ្លឹមសាររបាយការណ៍បានផ្សាយចេញដោយសង់ត្រាល់យើងសង្កេតឃើញថាបញ្ហាដែលសង់ត្រាល់បានលើឡើងមានខ្លឹមសារដល់១២ទំព័រ ប៉ុន្តែខ្លឹមសារទាំងនោះពាក់ព័ន្ធនឹងរបាយការណ៍របស់អង្គការ ILO BFC និងបញ្ហាដែលកើតឡើងរវាងសហជីព និង សហជីពនៅក្នុងក្រុមហ៊ុនមួយប៉ុណ្ណោះ ខ្លឹមសារនេះហាក់មិនស៊ីគ្នានឹងចំណងជើងនៃរបាយការណ៍សោះ។ យើងពុំអាចចាត់ ទុកថាជាឧបសគ្គរារាំងភាពជាតំណាង សេរីភាពសហជីពទាំងអស់នៅកម្ពុជាឡើយ អាចនិយាយថា ជារបាយការណ៍ចោទប្រកាន់ ឬបំប៉ោងបញ្ហាបំភ្លឺយការពិត ទើបត្រូវជាង។

សហភាពសហជីពកម្ពុជា-អាស៊ាន យល់ពាក្យថា សហជីពគឺជាអង្គការវិជ្ជាជីវៈឯករាជ្យ ដែលបង្កើតឡើងដោយកម្មករ និយោជិតមួយក្រុមដែលពួកគាត់បានមូលមតិគ្នាក្នុងការបង្កើតឡើងក្នុងគោលបំណងសម្រាប់ការពារសិទ្ធិសេរីភាព និងបម្រើផលប្រយោជន៍ស្របច្បាប់ របស់ពួកគាត់។ នៅក្នុងប្រទេសកម្ពុជាសហជីពណាក៏ឯករាជ្យដែរគ្រាន់តែមានស្ថាប័នមួយចំនួនចេះតែ វាយតម្លៃដោយថាសហជីពនេះឯករាជ្យ សហជីពនោះមិនឯករាជ្យប៉ុណ្ណោះ។ ជាក់ស្តែងអ្វីដែលយើងខ្ញុំតែងតែសង្កេតឃើញ គឺមានសហព័ន្ធសហជីពមួយចំនួនចុះចងក្រងសហជីពតាមមូលដ្ឋានប៉ះចំមូលដ្ឋានមានសហជីព ដែលគេចុះបញ្ជីមុនតែងតែធ្វើសកម្មភាពវាយប្រហារជាពាក្យសម្តី ឬតាមរូបភាពផ្សេងៗដាក់គេមុនលុះ ពេលដែលគេតបត បែរជាចោទថាសហជីពម្ខាងទៀតមិន ឯករាជ្យ សហជីពខាងនេះ ខាងនោះទៅវិញ។

សហភាពសហជីពកម្ពុជា-អាស៊ាន សង្កេតឃើញថា សហព័ន្ធសហជីពខ្លះស្ថិតនៅក្រោមការបង្កប់បញ្ហារបស់អង្គការសង្គមស៊ីវិល ដែលទទួលជំនួយបរទេស និងបម្រើនយោបាយឱ្យជនបរទេសខិលខូចនៅក្រោយខ្នងទៀតផង ហើយពួកគេតែងបញ្ហាឱ្យសហព័ន្ធសហជីពនោះ បង្កើតនូវរូបភាព ឬបញ្ហាផ្សេងៗដែលពួកគេចង់បានដើម្បីបង្កាច់បង្អួចបំផ្លាញមុខមាត់ប្រទេសជាតិខ្លួនឯងលើឆាកអន្តរជាតិ បំផ្លាញសេដ្ឋកិច្ចជាតិ បំផ្លាញសេដ្ឋកិច្ចគ្រួសារនិងធ្វើឲ្យបងប្អូនកម្មករនិយោជិតយើងជួបនូវហានិភ័យបាត់បង់ការងារខាតបង់លុយកាកទៀតផង។ សហព័ន្ធសហជីព បែបនេះទើបគេឱ្យឈ្មោះថាសហព័ន្ធសហជីពឯករាជ្យ ដែលទទួលស្គាល់ដោយក្រុមគេមួយក្តាប់តូចប៉ុណ្ណោះ។ សហព័ន្ធបែបនេះទើបពួកគេបានទទួលជំនួយពីបរទេស ធ្វើការឱ្យបរទេសដើម្បីបំផ្លាញផលប្រយោជន៍រួមរបស់ជនរួមជាតិខ្លួនឯង បំផ្លាញមុខមាត់ប្រទេស ជាតិខ្លួនឯង។

សហភាពសហជីពកម្ពុជា-អាស៊ាន បានសង្កេតឃើញថា បច្ចុប្បន្នការចុះបញ្ជីកាសហភាពសហព័ន្ធសហជីព សហជីពមូលដ្ឋានណាក៏អាចចុះបញ្ជីបានដែរឱ្យតែគោរពតាមលក្ខខ័ណ្ឌដែលបានចែងក្នុងច្បាប់សហជីពតម្រូវបានត្រឹមត្រូវ។ ហេតុនេះសូមសង់ត្រាល់ ពិនិត្យមើលចំណងជើងរបាយការណ៍របស់ខ្លួនឡើងវិញ ជៀសវាងជះឥទ្ធិពលអាក្រក់ខ្លាំងដល់អារម្មណ៍របស់អ្នកវិនិយោគទុនដែលមានស្រាប់និងប៉ះពាល់ដល់អារម្មណ៍អ្នកវិនិយោគទុនថ្មី ដែលមានបំណងចង់មកវិនិយោគទុននៅកម្ពុជាផងដែរ ដែលផ្ទុយទៅនិងគោលនយោបាយរបស់រាជរដ្ឋាភិបាលមាន សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បាននិងកំពុងស្វែងរកអ្នកវិនិយោគជាច្រើនដើម្បីនាំមកនូវការងារធ្វើជាច្រើនជូនបងប្អូនកម្មករនិយោជិត ព្រមទាំងជំនាញផ្សេងៗក្នុងន័យអភិវឌ្ឍន៍ប្រទេសជាតិឱ្យសម្បូររុងរឿង៕
ដោយ៖ពលជ័យ

ads banner