គណៈប្រតិភូក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យអញ្ជើញចូលរួម”សន្និសីទភាពជាអ្នកដឹកនាំ ស្តីពីគ្រួសារសន្តិភាព”នៅប្រទេសថៃ
បន្ទាយមានជ័យ៖គណៈប្រតិភូក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យអាណត្តិទី៤ ដឹកនាំដោយលោក សុវណ្ណ សុភា សមាជិកក្រុមប្រឹក្សាខេត្តតំណាងឯកឧត្តម ប្លែក វ៉ារី ប្រធានក្រុមប្រឹក្សាខេត្តបានអញ្ជើញទៅចូលរួម”សន្និសីទភាពជាអ្នកដឹកនាំ ស្តីពីគ្រួសារសន្តិភាព” នៅខេត្តនគរាជសីមា ព្រះរាជាណាចក្រថៃឡង់ ។សន្និសីទរៀបចំឡើងដោយអង្គការ UPF ឥណ្ឌូចិនដែលមានរយៈពេលប្រាំថ្ងៃ ចាប់ពីថ្ងៃ១៨ ដល់ថ្ងៃ២២ ខែមិថុនា ឆ្នាំ២០២៤។
លោក សុវណ្ណ សុភា បាននិយាយថា ដោយមានការសម្របសម្រួលពីឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ និងដោយមានការផ្តួចផ្តើមរៀបចំឡើងដោយអង្គការUPF ឥណ្ឌូចិននិងលោក ហាជីមិ សៃតុ (Hajime Saito)អនុប្រធានសហព័ន្ធសន្តិភាពសកលប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក និងប្រទេសជប៉ុន ទើបគណៈប្រតិភូធ្វើដំណើរទៅចូលរួមបាន។
សូមជម្រាបថា គណៈប្រតិភូទៅចូលរួមនេះធ្វើដំណើររថយន្តទេសចរណ៍ដែលមានចំងាយប្រមាណជាង២១៨គីឡូម៉ែត្រពីខេត្តបន្ទាយមានជ័យ៕
ដោយ៖ ឃិន គន្ធា