ខេត្តកំពង់ស្ពឺបង្ក្រាបក្មេងទំនើងបួននាក់ (Video Inside)

ក្មេងទំនើង៤នាក់ត្រូវបានចាប់ខ្លួនដោយសមត្ថកិច្ចខេត្តកំពង់ស្ពឺ បន្ទាប់ពីរូបភាពរបស់ក្រុមទាំងនោះ ត្រូវបានពួកគេបង្ហោះដោយខ្លួនឯង តាមបណ្តាញសង្គម។

រូបភាពបង្ហោះរបស់ក្រុមក្មេងទំនើងនៅថ្ងៃទី១២មិថុនា ដែលបង្ហាញសកម្មភាពបើកកែបម៉ូតូ បង្ហាញកាំបិតចំនួន២ដើម នៅក្រោមកែប, អំពើសំញ៉ែងជិះម៉ូតូបង្ហាញឱ្យមនុស្សខ្លាច និងសកម្មភាពនានាជាច្រើន ត្រូវបានគេចែកចាយនៅតាមបណ្តាញសង្គម ដែលនាំឱ្យមានការរិះគន់ជាសាធារណៈ។

រូបភាពបង្ហោះតាមបណ្តាញសង្គមនោះ តាមពិតបានធ្វើនៅក្នុងស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង។ ក្រោយរួបភាពបង្ហោះនោះមក, សមត្ថកិច្ចនគរបាលស្រុកថ្ពងខេត្តកំពង់ស្ពឺ និងស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង បានសហការគ្នា ចាប់ខ្លួនក្មេងទំនើងទាំងបួនរូបនាក់នោះបាន នៅថ្ងៃទី១៨ មិថុនា ឆ្នាំ២០២៤។

ក្នុងចំណោមក្មេងទំនើងទាំងបួននាក់នោះ រួមមាន ៣នាក់អាយុ ១៨ដល់ ១៩ឆ្នាំ ជាសិស្សសាលា និងម្នាក់ទៀតអាយុ ២០ឆ្នាំមុខរបរធ្វើចំការ។

ads banner