លទ្ធផលនៃដំណើរទស្សនកិច្ច២ថ្ងៃ សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងប្រទេសសឹង្ហបុរី (Video Inside)
អត្ថបទដោយ៖
Apsara Net
កម្ពុជា និងសឹង្ហបុរី បានឯកភាពគ្នាលើការពង្រឹងទំនាក់ទំនងកិច្ចសហប្រតិបត្តិការ លើវិស័យជាច្រើន ក្នុងដំណើរទស្សនកិច្ចរយៈពេល២ថ្ងៃ របស់គណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត។
កម្ពុជា និងសិង្ហបុរី ជាប្រទេសមានទំនាក់ទំនងរវាងគ្នាដ៏យូរលង់ណាស់មកហើយ។ កម្ពុជា ជាប្រទេសទី១ ដែលបានទទួលស្គាល់សិង្ហបុរី បន្ទាប់ពីទទួលបានឯករាជ្យក្នុងឆ្នាំ១៩៦៥។ អប្សរាណិតរាយការណ៍ជុំវិញលទ្ធផល នៃដំណើរទស្សនកិច្ចរយៈពេល២ថ្ងៃ របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នៅក្នុងប្រទេសសឹង្ហបុរី។